កាលពីពេលថ្មីៗនេះក្រុមការងារទស្សនាវដ្ដី រ៉ូស ក្រោមការសហការឧបត្ថមសម្លៀកបំពាក់ពីហាង Little Fashion ដែលជាហាងលក់សម្លៀក បំពាក់តាម Online ធំជាងគេក្នុងប្រទេសកម្ពុជា បានរៀបចំការថតតារាក្របមុខប្រចាំទស្សនាវដ្ដី រ៉ូស ក្រោម ការចូលរួមបង្ហាញវត្តមានរបស់ កញ្ញា មាន សូនីតា ដែលត្រៀមចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។ នាឱកាសនោះដែរកញ្ញា មាន សូនីតា បានបង្ហាញជាមួយឈុត សម្លៀកបំពាក់យ៉ាងស្រស់ស្អាត និងកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ។ កញ្ញា មាន សូនីតា បានបង្ហាញចំណាប់ អារម្មណ៍ ជាមួយឈុត សម្លៀកបំពាក់ក្នុងថ្ងៃនោះថា "គ្រប់ឈុតទាំងអស់ដែលនាងខ្ញុំបានថតគឺវាពិតជាស្អាត ហើយទាន់សម័យសម្រាប់ យុវតីនាពេលបច្ចុប្បន្ន នេះខ្ញុំស្រឡាញ់គ្រប់ឈុតទាំង អស់ ព្រោះឈុតនីមួយៗបង្កប់ ទៅដោយភាពទាក់ទាញ និងស៊ីវិល័យសម្រាប់មិត្តយុវតីគ្រប់រូប"។អេ!សាកក្រឡេកមើលពីសកម្មភាពក្រៅឆាក បន្ដិចមើល តើពួកគាត់មានសកម្មភាពអ្វីខ្លះ ក្នុងការថតបង្ហាញជាមួយឈុតសម្លៀកបំពាក់ដ៏ ទាន់សម័យទាំងនោះ! សូមប្រិយមិត្តតាមដានទស្សនាដូចខាងក្រោមនេះ៖


សកម្មភាព កញ្ញា មាន សូនីតា កំពុងផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារទស្សនាវដ្ដី រ៉ូស មុនពេលចាប់ផ្ដើមថត

 

អេបងCamera ខ្ញុំកាច់ស្ដាយ៍នេះស្អាតដែរទេចា!

 

ខ្ញុំសុំថែមColor ថ្ពាល់បន្តិចសិន!

 


សកម្មភាពផ្សេងៗក្នុងអំឡុងពេលថត


ពិតជាពិបាកសម្រេចថាយករូបមួយណាណាស់ ព្រោះរូបនីមួយៗសុទ្ធតែស្អាតបងកាមេរ៉ា!

 


បញ្ចេញស្ដាយ៍ចឹងម៉េចដែរ ស្អាតអត់ចា!

រាល់សកម្មភាពនីមួយៗ សុទ្ធតែបង្ហាញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំផុតពីក្រុមការងារគ្រប់ជាន់ថ្នាក់។ ទោះបីជាមានការនឿយហត់ប៉ុន្តែម្នាក់ៗនៅតែបញ្ចេញស្នាមញញឹមដ៏ស្រស់ស្អាតនៅអំឡុងពេលបំពេញការងារ។ ជាមួយនឹងសម្លៀកបំពាក់ដ៏ទាន់សម័យកាន់តែមិនធ្វើឲ្យតារាតិត្តិយសរបស់យើងគឺ កញ្ញាមាន សូនីតា មានភាពនឿយណាយឡើយ ក្នុងការបញ្ចេញស្ដាយ៍តាមម៉ូដសម្លៀកបំពាក់នីមួយៗ។ ការបង្ហាញនូវរូបភាពខាងលើគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៃការថតបង្ហាញឈុតសម្លៀកបំពាក់របស់ហាង Little Fashion ក្នុងទស្សនាវដ្ដី រ៉ូស។ ឆាប់ៗខាងមុខនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តមកជួបជាមួយឈុតសម្លៀកបំពាក់ដែលកញ្ញា មាន សូនីតា បានបង្ហាញម្ដង ថាតើវាមានស្រស់ស្អាត នឹងភាក់ទាញប៉ុណ្ណា!

អត្ថបទៈ មករា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា