អំពើអត្តឃាតខ្លួនឯង ជាផ្នែកមួយដ៍សំខាន់ ដែលបានរាតត្បាតជុំវិញ ពិភពលោក ដែលក្នុង១ឆ្នាំៗគឺជាង ១លាននាក់ ដែលបានសំលាប់ខ្លួន ដោយយោងទៅតាម អង្គការសុខភាព ពិភពលោក ដែលការប៉ុនប៉ងសំលាប់ខ្លួនឯង គឺច្រើនជាង សង្រ្គាម អំពើឃាតកម្ម និង គ្រោះធម្មជាតិទៅទៀត។

យ៉ាងណាមិញ ទង្វើសំលាប់ ដល់អាយុជីវិតខ្លួនឯងបែបនេះ ពួកគេមិន បានគិតពីទឹកចិត្ត ឪពុកម្តាយ ដែលខំបីបាច់ ថែរក្សាតាំងពីតូច ដល់ធំ ទៅជាពួកគេ មានគំនិត ចង់សំលាប់ខ្លួនដោយគ្មាន ខ្វល់ពីអ្វីទាំង អស់។ ហេតុអ្វី បានជា ពួកគេ ចង់សំលាប់ខ្លួន បែបនេះ? វាមានចំនុច ជាច្រើន ដែលជំរុញពួក គេអោយ បញ្ចប់ជីវិតក្នុង ពិភពលោក យ៉ាងស្រស់ស្អាតមួយនេះ ដូចជា៖  

១) គ្មានអ្នកស្និតស្នាល គ្មានអ្នកលួងលោម ៖ អារម្មណ៍នេះអាច ធ្វើអោយពួកគេបាត់បង់ទំនុកចិត្ត យ៉ាងខ្លាំង។ ក្នុងខណៈ ពេលនោះ ពួកគេ គ្មានបងប្អូន និងមនុស្សជាទីស្រលាញ់បាន បែកពីគេទៀតនោះ ពួកគេនឹង គិតថា តើរស់ដើម្បីអ្វី ? សេចក្កីឯកកា នេះនឹងធ្វើអោយ មនុស្សសំលាប់ខ្លួន យ៉ាងឆាប់រហ័ស។

២) ជីវភាព និងការបរាជ័យ ៖ វាជាផ្នែក ដ៍សំខាន់មួយ ដែលការអត្តឃាត ឈានជើងចូល ក្នុងអារម្មណ៍។ ការបរាជ័យ ក្នុងការងារ វានឹងអោយយើង បាត់បង់សេដ្ឋកិច្ចក្នុង គ្រួសារ និងខ្លួនឯង។ រីឯការងារ ដាក់ពាក្យ ទៅណា ក៍មិនជាប់។ នេះហើយ ជាការធ្វើអោយ ធ្លាក់ទឹកចិត្ត លើខ្លួនឯង។ ចំនុចនេះ ជាអារម្មណ៍សំលាប់ខ្លួន ចូលមក ក្នុងខ្លួន យើងហើយ ពីព្រោះយើង មិនអាចដោះស្រាយ គ្រប់វីធីដែលជា បញ្ហាសំរាប់ខ្លួន។

៣) លែងខ្លាច សេចក្កីស្លាប់ ៖ នេះហើយ ជាដំណាក់ចុងក្នុងក្រោយ ដែលអោយ ពួកគេ អាចអត្តឃាត ខ្លួនឯង ដោយមិនខ្លាច សេចក្កីស្លាប់ ។ គេគិត ថាពិភពលោក លែងត្រូវការ និងមនុស្ស ជុំវិញខ្លួន គ្មានអ្នកណាខ្វល់ គ្មានអ្នកណា ស្រលាញ់រាប់អាន ។ សេចក្តី សោកសៅ ការតូចចិត្ត ជាចុងក្រោយ នឹងឈានទទួលនូវ ទង្វើអត្តឃាតលើ ខ្លួនឯង។

ក៏ដូចជា ពត័មានថ្មីៗនេះ តារាចម្រៀងស្រុក ខ្មែរ ឈ្មោះថា ឈិនសុរ៉ាវី ដែលបានសំលាប់ ខ្លួនដោយការចង ក  ដែលនាងបញ្ចប់ជីវិតខ្លួនឯង ត្រឹមតែប៉ុន្មានម៉ោង ដែលតាមការប៉ាន់ស្មាន គឺដោយសារតែជំលោះជាមួយនឹង មិត្ដប្រុស ដែលនាថ្ងៃនេះសាកសព នាងនឹងធ្វើបូជាហើយ។ មិនត្រឹមតែតារាខ្មែរប៉ុណ្ណោះទេ តែសូម្បីតែតារានៅក្នុងប្រទេសកូរ៉េ ក៏មានច្រើនដែរ។

យ៉ាងណាមិញ ក៍មាន វិធីសាស្ដ្រមួយចំនួន ការពារកុំអោយ អ្នកមានអារម្មណ៍ អាក្រក់បែបនេះបានដែរ ដូចជា៖ 

១)ត្រូវ ចាំថា អ្វីទាំងអស់សុទ្ធ តែអាច ដោះស្រាយបាន៖ ទោះជា ការដោះស្រាយ មានភាព ពិបាក យ៉ាងណាក៍ដោយ ក៍យើង ត្រូវតែ ពុះពារយក ជ័យជំនះ មិនត្រូវរត់គេច រឺក៍សំលាប់ខ្លួននោះដែរ។ អោយតែ យើងមានគំនិត ថាចង់ដោះស្រាយ វានឹងសំរេច គោលដៅក្នុងថ្ងៃ ណាមួយក្នុង រយៈពេលយូរក៍ដោយ។ យើងត្រូវ អត់ធ្មត់ និង ត្រូវគិតថាយើង រស់បានដល់ សព្វថ្ងៃនេះ ហេតុអ្វីយើង មិនចង់រស់ តទៅមុខទៀត ។ ចំពោះការជោគជ័យ គឺស្ថិត លើយើងតែម្នាក់គត់។

២) យកអ្នកទុកចិត្តម្នាក់ មកធ្វើ ជាទីប្រឹក្សា ជាមួយយើង ៖  យើងអាច និយាយរឿង ក្នុងចិត្ត ទៅគេ ដើម្បី អោយគេ ជួយគិតពិចារណា និងរិះរក វីធីល្អ សំរាប់យើង។ ជាពិសេស ពួកគេមាន គំនិត ដែលនាំ អោយយើង គ្មានអារម្មណ៍ថា ចង់សំលាប់ខ្លួន ទៀតទេ។ ការសំលាប់ខ្លួន នីមួយៗសុទ្ធ តែគ្មាន មនុស្សណាមួយ ផ្តល់យោបល់អោយ គ្មានទីប្រឹក្សា គ្មានអ្នកចែក រំលែកគំនិតថ្មីៗ ។ ហេតុនេះ ហើយធ្វើអោយ ពួកគេជ្រើសយក វិធីសំលាប់ខ្លួនដើម្បី បញ្ចប់រឿង រ៉ាវទាំងអស់។

៣) អាចដើរលេង បំបាត់អារម្មណ៍ មួរម៉ង៖ ប្រសិនយើង គិតតែនៅ ម្នាក់ឯង មិនព្រមចេញ មកមើល ពិភពខាងក្រៅ អ្នកមិនអាចដឹង ពីជីវិតលំបាកជាច្រើន ដែលមនុស្ស នីមួយៗជួបប្រទះ ថាតើ អ្នកសុំទាន ពិការដៃ ពិការជើង ហេតុអ្វី ពួកគេ នៅតែចង់រស់ ទាំងពួកគាត់ គ្មានសរីរាង្គ ដូចពួកយើង។ យើងគួរ  គិតចំនុចនេះ គេអាច រស់បាន ចុះយើងវិញ?

ដូចចេ្នះ អំពើសំលាប់ខ្លួនឯង មិនមែនជាអំពើដែល យកមកអនុវត្តន៍ និងដោះស្រាយបញ្ហានោះទេ ទោះបីជាយើង លំបាកយ៉ាងណាក៍ដោយ ក្នុងជីវិត៕


 

ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]