រាជធានីភ្នំពេញ ៖ ក្នុងថ្ងៃបញ្ចប់ពិធីបូជាសព តារាចម្រៀង ឈិន សុរ៉ាវី កាលពីព្រលប់ថ្ងៃទី១៨ វិច្ឆិកា ២០១៣ នៅវត្តតាំងកសាងខាងជើង ធ្វើឱ្យមានភាពតក់ស្លុតជាពន់ពេក ខណៈដែលក្រុមគ្រួសារនាងយំសោកស្តាយ និងអាឡោះអាល័យ ដោយខ្លះដួលសន្លប់គ្រប់គ្នា នៅពេលបាត់បង់កូន បងស្រី ប្អូនស្រីជាទីស្រឡាញ់ ទាំងនៅមានរូបសម្រស់ស្រស់ផូរផង់ ។

យ៉ាងណាក៏ដោយការស្លាប់របស់ ឈិន សុរ៉ាវី ត្រូវបានក្រុមសាច់ញាតិ ប្រាប់ប៉ូលិសមិនឱ្យស្រាវជ្រាវបន្តទៀតទេ គឺមូលហេតុនាងសម្លាប់ខ្លួនឯង ព្រោះវិបត្តិផ្ទាល់ខ្លួន គ្មានអ្នកណាធ្វើឃាតនាងនោះទេ ។ ក្រុមអ្នកសិល្បៈ និងទស្សនិកជននៅតែមានការសោកស្តាយ និងមិននឹកស្មានទាល់តែសោះថា នាងគិតខ្លីសោះ ព្រោះនាងមានជីវិតតស៊ូ នឹងអាជីពសិល្បៈណាស់ ហើយអ្នកណាក៏ថានាងមានសំឡេងពិរោះ និងច្រៀងបទពីដើមបានល្អ ។

សូមបញ្ជាក់ថា តារាចម្រៀងនាងឈិន សុរ៉ាវី បានធ្វើអត្ដឃាតដោយចង.ក ចោលក្រុមគ្រួសារ និងឃ្លាតចាកពីអាជីពជាអ្នកសិល្បៈ និងមិត្តភក្ដិសិល្បករ សិល្បការិនីជាទីស្រឡាញ់របស់នាង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១៣ នៅផ្ទះល្វែងលេខ២១៤ ផ្លូវD ក្នុងភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ នាងឈិន សុរ៉ាវី មានអាយុ៣៣ឆ្នាំ ជាតារាចម្រៀងល្បីឈ្មោះនិងមានប្រជាប្រិយភាពផងដែរដោយ សារតែអត្តចរិតរបស់នាង រាបសា ញញឹមស្រស់គួរឱ្យស្រឡាញ់ ៕

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]