លម្អិតរឿងរ៉ាវស្នេហាយុវជនជនជាតិចិន លះបង់គ្រប់យ៉ាងដើម្បីស្រីម្នាក់ ចុងក្រោយស្ល.ាប់តែឯងគួរឲ្យសង្វេគ

//s9.kh1.co/b7/b772d2ef03459c62984871e55b8653186f05be1b.png
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២៤ ១ល្ងាច · ១៣ ថ្ងៃមុន

រឿងរ៉ាវស្នេហាយុវជនជនជាតិចិន លះបង់គ្រប់យ៉ាងដើម្បីស្រីម្នាក់ ចុងក្រោយស្ល.ាប់តែឯងគួរឲ្យសង្វេគ។

ចិន៖ កាលពីថ្មីៗនេះ រឿងរ៉ាវរបស់យុវជនជនជាតិម្នាក់ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោក ពាក់ព័ន្ធនឹង​ស្នេហា ស្រឡាញ់គេជាងខ្លួនឯង រហូតហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេ ចុងក្រោយនៅតែមិនសមបំណង ប៉ុន្ដែរឿងរ៉ាវនេះ បង្កប់ដោយភាពឈឺចាប់សោកសៅយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

យោងតាមប្រភពពីបណ្ដាញសង្គមបានឲ្យដឹងថា យុវជនជនជាតិចិនក្នុងរូបភាពនេះ មានឈ្មោះហៅក្រៅថា Fat Cat (ឈ្មោះតាម Hero ក្នុងហ្គេម) មានអាយុទើបតែ២១ឆ្នាំ លោកជាអ្នកលេងហ្គេមអាជីពម្នាក់ ពេលខ្លះលោកធ្វើជាអ្នកបង្រៀនគេ ក្នុងមួយម៉ោងៗរកបានត្រឹមតែ១០យេន ដែលស្មើនឹង ១ដុល្លារ៤០សេនប៉ុណ្នោះ។

រូបភាព
រូបភាព

ខណៈលោកកំពុងលេងហ្គេមនោះគាត់បានលង់ស្នេហ៍នឹងនារីម្នាក់ដែលមានអាយុច្រើនជាង៦ឆ្នាំ ដែលនារីរូបនោះអាយុ ២៧ឆ្នាំ បន្ទាប់ពីទាក់ទងគ្នាបានមួយរយៈ នាងយល់ព្រមធ្វើជាមិត្តស្រី រហូតដល់ទាក់ទងគ្នាបាន២ឆ្នាំ ពួកគេទើបតែជួបគ្នាបាន២ដងតែប៉ុណ្នោះ។

លុះរាល់ពេលដែលយុវជនម្នាក់នេះ រកលុយបាន លោកតែងតែផ្ទេរលុយទាំងអស់ ទៅមិត្តស្រីរបស់ខ្លួនដោយមិនដឹងថាខ្លួនចាញ់បោកនាងក្នុងរយៈពេល ២ឆ្នាំនោះទេ ដែលក្នុងរយៈពេល២ឆ្នាំ លោកបានផ្ញើលុយឲ្យមិត្តស្រីសរុបជាង ៥១ម៉ឺនយ័នដែលស្មើនឹងជាង៧ម៉ឺនដុល្លារ។

រូបភាព
រូបភាព

មិនត្រឹមតែប៉ុណ្ណោះទេ ពេលនាងក៏ចង់បើកហាងផ្កានៅទីក្រុងឈុងឈីង ហើយនាងក៏បបួលយុវជនរូបនេះ ឲ្យផ្លាស់ទីលំនៅមកនៅ ឈុងឈីង​ ជិតគ្នា។ ប៉ុន្ដែទោះបីយ៉ាងណាក៏មិត្តស្រីនេះ មិនព្រមរស់នៅជាមួយគ្នានោះដែរ ដោយដេញឲ្យ Fat Cat ជួលបន្ទប់នៅផ្សេង។

ដើម្បីឱ្យមិត្តស្រីរស់នៅបានសុខ ហូបឆ្ងាញ់ Fat Cat ត្រូវញ៉ាំអាហារថោកៗ មួយថ្ងៃញ៉ាំបាយតម្លៃ១០យ័ន ហើយជួលបន្ទប់តម្លៃថោកមានទំហំតូចពិបាកមើលមែនទែន ដោយសង្ឃឹមថានឹងឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួនសប្បាយចិត្ត។

រូបភាព
រូបភាព

ក្រោយមក លោកក៏បានសុំនាងធ្វើសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការ ប៉ុន្ដែនាងបែរជារកលេសមិនចង់រៀបការជាមួយលោក ហើយសុំចែកផ្លូវតែម្ដង ទាំងមិនមានហេតុផលច្បាស់លាស់។ ចុងក្រោយ បន្ទាប់ពីលះបង់គ្រប់យ៉ាងគ្មានសល់អ្វីក្នុងខ្លួន អស់កម្លាំងចិត្តរស់បន្ដ Fat Cat ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយបានលោតពីលើស្ពាន Chongqing ចូលទៅទន្លេ Yangtze ប្រទេសចិន។

រូបភាព
រូបភាព

ដោយឡែក ក្ដីស្រឡាញ់ជ្រាវជ្រៅជាងបាតសមុត្រ មុននឹងលោតទឹក លោកបានបាញ់លុយទាំងប៉ុន្មានដែលខ្លួនមានទៅឲ្យមិត្តស្រី ហើយថែមទាំងកម្មង់ផ្ការាប់ពាន់ទងឲ្យទៅនាងទៀតផង ចុងក្រោយលោកបាននិយាយថា ជាតិក្រោយលោកមិនចង់ញុំាតែបន្លែទៀតទេ លោកចង់ញុំា Mc donald ។

រូបភាព
រូបភាព

តាមរយៈរឿងរ៉ាវដ៏សោកសៅនេះ បានធ្វើឲ្យមហាជនចិនរាប់ពាន់នាក់ ទិញអាហារ និង ផ្កាទៅដាក់ពេញកន្លែងស្ពាន ដើម្បីឧទ្ទិសទៅកាន់ Fat Cat ជាតិក្រោយកុំឲ្យអភព្វដូចជាតិនេះទៀត៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T