សេចក្តីជូនដំណឹង សូមប្រុងប្រយ័ត្ន ការឆបោកចំពោះការបង់ភាគទានរបស់លោកអ្នក មកកាន់បេឡាជាតិសន្តិសុខសង្គម

//s9.kh1.co/19/19b97930c82e939c7c46501e863f065f7ef33dec.png
សង្គម

 ០៦-ឧសភា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

បេឡាជាតិសន្តិសុខសង្គម ចេញសេចក្តីជូនដំណឹងសូមប្រុងប្រយ័ត្ន ការឆបោកចំពោះការបង់ភាគទាន

បេឡាជាតិសន្តិសុខសង្គម សូមជូនដំណឹងដល់សាធារណៈជន ពិសេសបងប្អូនដែលសមាជិក ប.ស.ស. ទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ "ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍" ឬជាភាសាអង់គ្លេស "NSSF Self Employed" ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ ព្រោះជាការឆបោករបស់ក្រុមជនអនាមិក។

សម្រាប់មានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយ សូមលោកអ្នកខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page ប.ស.ស. ឬតាមរយៈ Telegram Group ផ្លូវការរបស់ ប.ស.ស.៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T