ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ បាយ័នអ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីសម្រាលកូនបាន រឹងដៃរឹងជើងរួចមកធ្វើឲ្យ មហាជនស្ងើច សរសើគ្រប់ៗមាត់ ពីសម្រស់ដ៏ផូរផង់របស់នាង និងបានឃើញវត្តមាន ផ្ទាល់របស់នាង លេចមុខនៅក្នុង កម្មវិធីសិល្បៈឡើងវិញ ហើយនិងកម្មវិធី របស់មិត្តភក្តិមួយចំនួន។

ជាក់ស្ដែងនៅក្នុង ពិធីមង្គលការរបស់ លោក ជា វិបុល និង គង់ សុជាតិ កាលពីស្ងាចថ្ងៃសៅរិ៍ ទី០៩ខែ វិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែគួរឲ្យចម្លែក ខុសពីមុន ខណៈនាងបានដើចូលក្នុងពិធី ហើយត្រូវបានអ្នកកាសែត តម្រង់កាមេរ៉ាផ្ដិតយក រូបភាពដ៏ស្រស់ស្អាតរបស់នាង ពេលនោះ សុខ សោម៉ាវត្តី បែរជាគេចមុខចេញ ហាក់បីដូចជាខ្លាច កាមេរ៉ាអ្នកកាសែត មិនដូចពីមុនសោះ។

ការលេចវត្តមាន របស់ សុខ សោម៉ាវត្តី នៅក្នុងឱកាសនោះ បានធ្វើអ្នកសារព័តមាន មកពីបណ្តាស្ថាប័នមួយចំនួន ហាក់មានទឹកមាត់លេប ក្នុងការជជីកសួរពី រឿងរ៉ាវមួយចំនួន ដែលពាក់ព័ន្ធនឹងការងារសិល្បៈ ក៏ដូចជាជីវិតឯកជនរបស់នាង បន្ទាប់ពីបានក្លាយខ្លួនទៅជាប្រពន្ធ និងម្តាយរបស់គេរួចមក ។ កន្លងមកពិធីការិនីសម្បូរវោហារសារស័ព្ទរូបនេះ ធា្លប់បានរងព័ត៌មានជាច្រើន ពាក់ព័ន្ធទៅនឹងការមានផ្ទៃពោះ មុនថ្ងៃមង្គលការ រហូតដល់ទៅជាង៤ខែ ។ ដូច្នេះរឿងរ៉ាវដ៏រសើបមួយនេះ បានធ្វើឲ្យមហាជនមាន មន្ទិលសង្ស័យជាខ្លាំង និងបានធ្វើអ្នកសារព័ត៌មានមួយចំនួន ត្រៀមសំណួរជាច្រើន ដើម្បីសម្ភាសន៍រូបនាងផ្ទាល់ នៅក្នុងពិធីនោះ ព្រោះថាកន្លងមក អ្នកសារព័ត៌មាន គឺពិបាកនឹងធ្វើការ ទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការសម្ភាសន៍ នាងខ្លាំងណាស់ ។

នៅក្នុងពិធីមង្គលការ របស់លោក ជា វិបុល និង គង់ សុជាតិ គេបានឃើញវត្តមាន របស់សិល្បករ សិល្បការិនី ទៅចូលរួមជាច្រើន និងបានឲ្យអ្នកសារព័ត៌មាន ផ្តិតយករូបភាពគ្រប់ៗគ្នា មិនចន្លោះអ្នកណាម្នាក់ឡើយ ។ ប៉ុន្តែអ្វីដែលគួរឲ្យចំឡែកនោះ គឺត្រង់ថា នៅពេលវត្តមាន របស់ សុខ សោម៉ាវត្តី បានមកដល់ ធ្វើឲ្យអ្នកសារព័ត៌មានមួយចំនួនហួសចិត្តជាខ្លាំង ដោយសារតែនាងបាន ដើរគេចមុខពីអ្នកកាសែត និងមិនបានឲ្យអ្នកកាសែត ផ្តិតយករូបភាពរបស់ នាងតាមសម្រួលឡើយ ។
ការដើរគេចមុខចេញ របស់ សុខ សោម៉ាវត្តី ពីកាណុងកាមេរ៉ារបស់ អ្នកសារព័ត៌មានពេលនោះ បានធ្វើឲ្យគេយល់ឃើញថា នាងមិនហ៊ានប្រឈមមុខ នឹងអ្នកកាសែត ព្រោះខ្លាចអ្នកសារព័ត៌មាន ជជីកសួរដេញដោល ពីរឿងរ៉ាវរបស់នាង ព្រោះនាងយល់ច្បាស់ខ្លួនឯងថា នាងមិនអាចប្រឈមមុខ នឹងការជជីកសួរ ពីអ្នកការសែតបានឡើយ ទើបនាងគេចមុខបែបនេះ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី