ក្មេងស្រីអាយុ ១៦ឆ្នាំ ដែលជាអ្នករស់នៅក្នុងខេត្ដ ជីលីន ប្រទេសចិន បានទទួលរងនូវ គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីអតីតមិត្ដប្រុស បានជះសាំងដាក់ និងបោះភ្លើង តាមសារព័ត៌មានរបស់ឆាយណាញ៉ូ។

តាមសម្ដីរបស់ប៉ូលីស បានឲ្យដឹងថា ជនសង្ស័យដែលបង្កឲ្យមាន ហេតុការណ៍នេះ មានឈ្មោះថា Xu Peng អាយុ ២៦ឆ្នាំ មានសេចក្ដីមិនពេញចិត្ដ និងមិនសប្បាយរីករាយ ក្រោយស្រីដែលខ្លួនស្រឡាញ់ មានឈ្មោះថា Liu បានសុំបែក និងបដិសេធមិននិយាយជាមួយនឹង ខ្លួនទោះបីជាក្នុងនាមមិត្ដភិក្ដនោះ។ នៅក្នុងនោះ បុរសនេះបានបើកឡានទៅផ្ទះរបស់ជនរងគ្រោះ និងស្រែកឲ្យនាងចេញមកក្រៅ បន្ទាប់ពីចាកចេញពីស្ថានីយ៍ចាក់សាំង ដែលបានទិញសាំងចំនួន ៥៥០មីលីលីត្រច្រកចូលក្នុង ដបស្រា។ ខណៈពេលនោះ ក្មេងស្រីរងគ្រោះ យល់ថាបុរសជាអតីតសង្សារប្រហែលជាចាកចេញទៅបាត់ ដូចនេះក៏ចុះមកក្រោម ក៏ស្រាប់តែលេចមុខ បុរសនេះនិងបានជះសាំង ថែមទាំងដុតភ្លើងតែម្ដង។

យ៉ាងណាមិញ ៣០ភាគរយនៃខ្លួនប្រាណរបស់ក្មេងស្រីនេះ បានទទួលរងនូវការឆាបឆេះ និងរងរបួសជាទំងន់។

សម្រាប់ពេលនេះជនល្មើស កំពុងតែធ្វើការឃុំខ្លួន ដោយជាប់ចោទពីបទបង្ករបួសស្នាម ដោយចេតនាទៅលើក្មេងស្រីនេះ។

តើគំនុំស្នេហ៍ ពិតជាឥទ្ធិពលខ្លាំងណាស់មែនទេ? ដូចជាករណី ដោយសារភ្លើងប្រច័ណ្ឌ ធ្វើឲ្យនារីម្នាក់ ហ៊ានកាត់ប្រដាប់ភេទ មិត្ដប្រុសចោល

 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]