កាលពីពេលថ្មីៗនេះ សិស្សស្រីអនុវិទ្យាល័យ នៅក្នុងប្រទេសចិន តម្រូវឲ្យពាក់អាវក្នុង ដែលមានខ្សែថ្លា ឬពាក់អាវក្នុងដែលមានពណ៌សាច់ ដើម្បីបង្កើនពិន្ទុរបស់ខ្លួន។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថាសិស្សស្រីទាំងឡាយ នៅក្នុងអនុវិទ្យាល័យ Zhongshan Technical ក្នុង Guangdong នៃខេត្ដក្វាងទុង តម្រូវឲ្យពាក់អាវក្នុងបែបនេះ ដើម្បីធ្វើការអំណរគុណ ដល់ឯកសណ្ឋានសាលា ដែលមានលក្ខណៈស្ដើងនេះ និងដើម្បីឲ្យមានលក្ខណៈសាមញ្ញ។ យ៉ាងណាមិញ កាលពីព័ត៌មានមុន ដែលនិយាយទាក់ទងទៅនឹង សិស្សស្រី និងប្រុសឲ្យស្ថិតនៅឆ្ងាយពីគ្នា ៥០សង់ទីម៉ែត្រនោះ បានធ្វើឲ្យរំជើបរំជួលដល់ សាធារណៈជនមួយសារមកហើយ តែនៅពេលនេះ បែរជាចេញច្បាប់ថ្មី ដោយតម្រូវឲ្យសិស្សស្រីពាក់អាវក្នុង ដែលមានខ្សែថ្លាបន្ថែមទៀត។ ជាមួយគ្នានោះ ក្នុងករណីដែលសិស្សស្រីទាំងឡាយ មិនបានធ្វើតាមដូចដែលបានចែងនោះ នោះនឹងធ្វើការកាត់ពិន្ទុ ទៅលើពិន្ទុសរុបដែលពួកគេបានធ្វើ នៅក្នុងថ្នាក់រៀននោះ។ ម្យ៉ាងវិញទៀត ក្នុងករណី ដែលសិស្សស្រីទាំងឡាយ ពាក់អាវក្នុងដែលមានពណ៌ខ្លា ឬពណ៌ឆើយឆាយវិញ នោះពិន្ទុនឹងត្រូវកាត់កាន់តែច្រើនបន្ថែមទៀត។

តើប្រិយមិត្ដធ្លាប់ ជួបប្រទះរឿងបែបនេះហើយឬនៅ?

កែសម្រួលដោយ ម៉ា
ប្រភពពី បរទេស 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]