បុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Ma Yongdong ជាអ្នករស់នៅក្នុងតំបន់ Ningxia Hui ភាគខាងជើងឆៀងខាងលិច នៃប្រទេសចិន បានសម្លាប់ប្រពន្ធដែលមានផ្ទៃពោះ និង សមាជិកក្រុមគ្រួសារ ៦នាក់ កាលពីថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០១៣មុននេះ។

យ៉ាងណាមិញ ជនល្មើសនេះក៏បានសារភាព ទៅលើករណីសម្លាប់ក្រុមគ្រួសារនេះដែរ ដែលមូលហេតុបណ្ដាលមកពី ការឈ្លោះគ្នារវាងប្ដីនិងប្រពន្ធ។

តាមអ្នកភូមិ បានឲ្យដឹងថា ប្ដីប្រពន្ធមួយគូនេះតែងតែឈ្លោះគ្នា ហើយប្រពន្ធដែលមានឈ្មោះថា Lan Xiuying បានព្យាយាមធ្វើការសុំលែងលះ ពីបុរសជាជនល្មើសនេះផងដែរ។ តែនៅក្នុងនោះ ជនល្មើសបាននិយាយគំរាមទៅភរិយាថា ប្រសិនជាភរិយានៅតែទទូចឲ្យសុំលែងលះ នោះខ្លួននឹងសម្លាប់ក្រុមគ្រួសារនាងចោលតែម្ដង។ ជាមួយគ្នានោះ បានបន្ថែមឲ្យដឹងថា បុរសជាជនល្មើសញៀននឹងល្បែង ហើយដោយសារតែល្បែងនេះហើយ ទើបបណ្ដាលឲ្យបុរសនេះបាត់បង់ការងារ ជាអ្នកជីករ៉ែ។

ក្នុងចំណោមសមាជិកដែលបានស្លាប់នោះ មានដូចជា ឪពុកម្ដាយ ជីដូនជីតា របស់នារីជាភរិយា និងក្មួយស្រីប្រុសអាយុ ៣ និង១ឆ្នាំ។

នេះជារឿងដ៏អាណោចអាធ័មមួយ ដែលហេតុការណ៍នេះ កើតឡើងដោយសារតែការញៀននឹងល្បែងស៊ីសង។

តើប្រិយមិត្ដយល់យ៉ាងណា? 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]