និស្សិតប្រុសវ័យក្មេងម្នាក់ ត្រូវបានរងនូវអំពើដ៏អាម៉ាស់មុខ ក្រោយពីព្យាយាមបង្ហាញក្ដីស្រឡាញ់ ទៅនារីម្នាក់ តែបែរទទួលរងនូវ ភាពបរាជ័យនៅក្នុងចំណោមមុខសាធារណៈជន ជាច្រើនទៅវិញនោះ។

យ៉ាងណាមិញ និស្សិតប្រុសនេះ ដែលជាអ្នកសិក្សានៅក្នុងសាកលវិទ្យាល័យសៀងហៃ នៅក្នុង ប្រទេសចិននេះ បានដាក់តាំងបង្ហាញនូវ ទៀនជាច្រើននៅក្នុងកូនកែវតូចៗ ដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់របស់ខ្លួន យ៉ាងជ្រាលជ្រៅ ទៅកាន់មិត្ដស្រីរួមថ្នាក់ម្នាក់។ តែអ្វីដែលមិនដែលរំពឹងទុកពី និស្សិតប្រុសនេះគឺបានកើតឡើង ដោយសារតែនារីដែលខ្លួន ចង់បង្ហាញចិត្ដស្មោះ រួមជាមួយនឹង មិត្ដភិក្ដនារីនេះ បានជះទឹកមកលើខ្លួនទៅវិញ។

សកម្មភាពទាំងនេះ ពិតជាធ្វើឲ្យបុរសស្មោះស្នេហ៍នេះ រងការឈឺចាប់មិនស្ទើរនោះទេ ខណៈពេលដែលមានមនុស្សជាច្រើន កំពុងតែរងចាំមើលពី ភាពរន្ធត់ សប្បាយរីករាយ និងភ្ញាក់ផ្អើលនោះ។

តើនេះឬជាស្នេហា?













ប្រភពពី សៀងហៃ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]