ភ្នំពេញៈ នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឃើញសកម្មភាព របស់តារាចម្រៀងស្រីល្បីឈ្មោះប្រចាំ ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា ខំប្រឹងស្វែងរក ជំនួយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ដើម្បីយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ទៅជួយជនរងគ្រោះ នៅក្នុងប្រទេសកម្ពុជា ដែលរងគ្រោះ ដោយសារទឹកជំនន់ ។ ប៉ុន្តែនៅក្នុងនោះ តារាសម្តែង លោក សូភ័ណ្ឌ ឡារី ក៏បានបញ្ចេញសកម្មភាព ជួយស្វែងរកជំនួយ ទៅជនរងគ្រោះ ដោយសារទឹកជំនន់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថែមទៀតផង ដោយបានពួតដៃគ្នា ជាមួយនឹង ពេជ្រ សោភា ដើម្បីឲ្យមានសកម្មភាព ធំជាងនេះ ។

ខណៈប្រជាពលរដ្ឋ រាប់ម៉ឺនគ្រួសារ កំពុងតែជួបប្រទះការលំបាក វេទនា បាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង គោ ក្របី ផលដំណាំ និង កំពុងតែស្វែងរកជំនួយ ជាបន្ទាន់នោះ គេសង្កេតឃើញអ្នកនៅក្នុង រង្វង់សិល្បៈ២ដួង កញ្ញា ពេជ្រ សោភា និង លោក សូភ័ណ្ឌ ឡារី បានបង្ហាញពីទឹកចិត្តចង់ជួយ ស្វែងរកជំនួយជួយជនរងគ្រោះ ដោយសារទឹកជំនន់នៅ តាមបណ្តាលខេត្តមួយចំនួន នៅក្នុងប្រទេស ដោយពួកគេម្នាក់ៗជាប់ដៃជើង ស្វែងរកជំនួយពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស។

ថ្មីៗនេះតារាប្រុសមាឌធំរូបសង្ហា លោក សូភ័ណ្ឌ ឡារី បានបង្ហោះ ពាក្យសម្តីស្តែងឲ្យ ឃើញពីទឹកចិត្ត ការអំពាវនាវ រកជំនួយថា “ ខ្ញុំបាទ សូភណ្ឌ័ ឡារី និងតារាចម្រៀង ស្រីល្បីមានកេរ្តិ៍ឈ្មោះ ពេជ្រ សោភា សូមជំរាបជូនដល់ ពុកម៉ែបងប្អូន នៅក្នុងស្រុក និងក្រៅស្រុកទាំង អស់ឲ្យបានជ្រាបថាពួកខ្ញុំ និងយកគ្រឿង បរិភោគ និងថវិកាបន្តិចបន្តួច ចែកជូនពុកម៉ែបងប្អូន ដែលរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ” ។

លោកបានបន្តទៀតថា "ដូចច្នេះហើយបើពុកម៉ែ បងប្អូនទាំងអស់ ស្រឡាញ់ខ្មែរជួយខ្មែរ អាណិតអាសូរ ដល់ប្រជាជន ដែល រងគ្រោះ ដោយសារទឹកជំនន់ ពុកម៉ែបងប្អូន អាចចូលរួម ជាមួយពួកខ្ញុំបាន ឬក៏គ្រឿងបរិភោគសំភារ និងថវិកា ក៏បានតាមសុទ្ធា ដែល ផ្តល់តាម រយៈខ្ញុំផ្ទាល់ Tel: 012 555 204, 016919196 "។
ជាមួយគ្នានោះស្រីស្អាត រូបស្រស់ កញ្ញា ពេជ្រ សោភា ក៏មានការមមាញឹករៃអង្គាស ប្រាក់ជួយដល់ប្រជាពលរដ្ឋដែល កំពុងជួប បញ្ហាដោយពេលនេះ

នាងបានបង្ហាញចំនួន ទឹកប្រាក់មួយចំនួន ដែលនាងបានទទួលពី សប្បុរសជន មានបំណងចង់ជួយ អ្នករងគ្រោះ នៅឯនាយសមុទ្រ បានមួយភាគ ។ ពេលនេះ ក៏កំពុងតែបន្តស្វែង រកជំនួយបន្តទៀត ហើយក្រោយពីនាងត្រឡប់ មកពីសម្តែងនៅក្រៅប្រទេសវិញ នាងនឹងយកអំណោយ ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះទឹកជំនន់ តាមបណ្ដាខេត្តនានា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា