ស្ដ្រីម្នាក់ ត្រូវបានក្លាយជារបស់លេងកំសាន្ដ របស់ក្រុមប៉ូលីស ដែលបានធ្វើអំពើយ៉ាងឃោរឃៅដាក់ ដោយមិនមានមូលហេតុច្បាស់លាស់។

តាមកាមេរ៉ាសុវត្ថិភាព នៅក្នុងគុកដែលថតបាន សកម្មភាពទាំងមូល របស់ក្រុមប៉ូលីសទាំងនេះ បានបង្ហាញពីភាពគ្មានហេតុផល ដែលតម្រូវឲ្យប៉ូលីសទាំងនេះ ចាប់ដោះខោអាវនាង និងទុកនាងចោលនោះទេ។ ស្ដ្រីដែលត្រូវបានប៉ូលីសទាំងនេះ ធ្វើសកម្មភាពទាំងនេះទៅលើ មានឈ្មោះថា Dana Holmes អាយុ ៣៣ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Coal នៃរដ្ឋ Illinois សហរដ្ឋអាមេរិក ដែលពេលនេះ នាងកំពុងតែធ្វើការប្ដឹងទៅលើ អជ្ញាធរស្រុក LaSalle ពីហេតុការណ៍ទាំងនេះ។

តាមហេតុការណ៍ដែលបានកើតឡើងនោះ បានឲ្យដឹងថា ស្ដ្រីរូបនេះត្រូវបានចាប់ខ្លួន ដោយសារតែបើកបរពេលស្រវឹង ដែលបន្ទាប់ពីនោះមក នាងត្រូវបានបង្ខំឲ្យដោះសំលៀកបំពាក់ និងដេកស្រាត នៅក្នុងបន្ទប់ឃុំឃាត់។ នៅក្នុងនោះ នាងត្រូវបានប៉ូលីសស្រីប្រទះឃើញនាង ដេកស្រាត និងជួយសង្គ្រោះនាងតែម្ដង។

តាមរបាយការណ៍របស់ក្រុមប៉ូលីស៣នាក់នោះ បានធ្វើការបកស្រាយថា ជាតិអាកុលរបស់នាងមានចំនួនលើស ជិត៣ដងនៃចំនួនដែលច្បាប់អនុញ្ញាត ហើយនាងបានស្រែកឡូរឡា និងមិនមានភាពម្ចាស់ការ តែអ្វីដែលចាប់អារម្មណ៍នោះ នៅក្នុងរបាយការណ៍នោះ មិនបានបញ្ជាក់ពីមូហេតុណាមួយ ដែលតម្រូវឲ្យដោះសំលៀកបំពាក់នោះទេ។ 

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]