គូស្នេហ៍ស្រឡាញ់ភេទ ដូចគ្នាត្រូវបានចាប់ខ្លួន ដោយសារតែរួមភេទ នៅក្នុងសួនច្បារសាធារណៈ។

តាមសារព័ត៌មានរបស់បរទេសបានឲ្យដឹងថា បុរស២នាក់ ដែលធ្វើបែបនេះ ត្រូវបានស្គាល់ឈ្មោះថា Mark Beatty អាយុ ៤៣ឆ្នាំ និង Steven Bowden អាយុ ៤១ឆ្នាំ បានធ្វើសកម្មភាពរួមភេទ នៅ Waterford ប្រទេសអង់សគ្លេស។ ជាមួយគ្នានោះ បានឲ្យដឹងពីប៉ូលីសថា អ្នកទាំងពីរត្រូវបានបុរសវ័យចំណាស់ម្នាក់ ទូរស័ព្ទប្ដឹងប៉ូលីស ហើយខណៈពេលដែលប៉ូលីសទៅដល់ គេប្រទះឃើញ អ្នកទាំងពីរមានសភាពស្រវឹងជោគជាំ។

ទោះជាយ៉ាងណា នៅពេលនេះ ប៉ូលីសកំពុងតែធ្វើសំនុំរឿង ឡើងតុលាការ ដែលអ្នកទាំងពីរ នឹងត្រូវឡើង តុលាការនាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៣ខាងមុខនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]