រូបភាពអាសអាភាសរបស់តារាស្រី ភីលីពីន ដែលគេស្គាល់ឈ្មោះថា Marian Rivera ត្រូវបានគេចែកចាយ ពាសពេញបណ្ដាញទំនាក់ទំនង សង្គមនានា មិនថាតែនៅក្នុងប្រទេសភីលីពីននោះទេ។

យ៉ាងណាមិញ រូបភាពនេះ ត្រូវគេថតបានតាមរយៈ Skype ដែលពេលវេលាច្បាស់លាស់ មិនត្រូវបានគេដឹងនោះទេ។ ជាមួយគ្នានេះ រូបភាពនេះត្រូវបានលេចផ្សាយ ជាសាធារណៈ ដោយធ្វើឲ្យអ្នកគាំទ្ររបស់តារាស្រីនេះ មានភាពអាក់អន់ស្រពន់ចិត្ដជាខ្លាំង ដោយសារតែនាង គឺជាតារាសម្ដែងស្រីមួយ រូបដែលពោរពេញទៅដោយ ភាពស្លូតត្រង់ និងសុភាព និងមិនគួរណាមានរូបភាពបែបនេះនោះទេ។ តែនៅក្នុងនោះ ក៏មានអ្នកគាំទ្រយល់ថា នេះជារូបភាពកាត់តទៅវិញ។ សម្រាប់តារាស្រីនេះ ក៏មិនទាន់ឃើញមានប្រតិកម្មអ្វីដែរ។

ទោះជាយ៉ាងណា ហេតុការណ៍បែបនេះ អាចកើតឡើង ដោយអចេតនា ឬអាចមាននរណាម្នាក់ ប៉ុនប៉ងធ្វើបាបនាង ក៏អាចទៅរួច ដោយសារតែនាងមិនមែនជាមនុស្ស ទីមួយដែលជួបរឿងបែបនេះនោះទេ តែក៏មានតារាផ្សេងៗទៀតផងដែរ។

តើប្រិយមិត្ដយល់ថា នេះជារូបភាពពិតដែរឬទេ?



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]