សម្រាប់សារធាតុដែលបង្កើតនៅក្នុងឈាម ដើម្បីធ្វើការទប់ទល់នឹងមេរោគផ្សេងៗ នៅក្នុងរាងកាយបាននោះ ត្រូវបានគេរកឃើញនៅក្នុង ឈាមត្រីឆ្លាម ដែលនេះក៏អាចជាវិធីសាស្ដ្រថ្មី សម្រាប់ការជួយ អ្នកដែលមានរោគមហារីកសុដន់បានដូចគ្នា។

តាមអ្នកសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ប្រូតេអ៊ីន អាចជួយការពាររោគមហារីក ដោយបញ្ឈប់រោគមហារីកនេះ មិនឲ្យរីកលូតលាស់ និងចែកចាយនៅក្នុងសារពាង្គកាយមនុស្សបាន។ ដោយកាលពីពេលថ្មីៗនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវនៅក្នុង មហាវិទ្យាល័យ Aberdeen នៃប្រទេសអង់គ្លេស បានទទួលកញ្ចប់ទឹកប្រាក់ ចំនួន ៣២០,០០០ ដុល្លារអាមេរិក សម្រាប់ការសិក្សាស្រាវជ្រាវ ទៅលើសារធាតុដែលបង្កើតនៅក្នុងឈាម ដើម្បីធ្វើការទប់ទល់នឹងមេរោគផ្សេងៗ នៅក្នុងរាងកាយនោះ ដែលគេហៅថា IgNAR ។ យោងទៅតាម លោកបណ្ឌិត Helen Dooley ជាអ្នកមកពី មហាវិទ្យាល័យនេះផ្នែកសិក្សាវិទ្យាសាស្ដ្រ ជីវៈវិទ្យាបានឲ្យដឹងថា នេះគឺជាជំហានដំបូង ដែលបានរកឃើញពី អត្ថប្រយោជន៍នៃឈាមត្រីឆ្លាម សម្រាប់ការសិក្សាស្រាវជ្រាវដ៏វែងអន្លាយ ដែលប្រសិនជាការសិក្សានេះ បានជោគជ័យនោះ ពួកគេនឹង ផលិតថ្នាំសម្រាប់ព្យាបាល និងដើម្បីទប់ទល់ជំងឺមហារីក។

ចំពោះរោគមហារីកសុដន់ កំពុងតែក្លាយជាបញ្ហាដ៏សំខាន់ នៅក្នុងប្រទេសអង់គ្លេស ដែលនៅក្នុងនោះ មនុស្ស ៧៥នាក់ក្នុងចំនោម ១០០នាក់ អាចជៀសផុតពីសេចក្ដីស្លាប់បាន និង អាចបន្ដជីវិតរស់នៅយ៉ាងហោចណាស់ ១០ឆ្នាំទៅមុខទៀត៕


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]