យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តក្រុងបើកបរមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង នៅផ្លូវ A685 នាទីក្រុង Cumbria ចក្រភពអង់គ្លេស កាលពីថ្មីៗកន្លងទៅនេះ។

បើតាមអាជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា ហេតុការណ៍ក្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៨ នឹង ៣០នាទី ម្សិលមិញ ដោយរថយន្តក្រុងបានបើកបុកពេញទំហឹងទៅលើរថយន្តដឹកទំនិញ បណ្តាលឲ្យប្រេងសាំងបែកធ្លាយហូរពេញផ្លូវ ចំណែកឯរថយន្តទាំងពីរវិញ ខូចខាតយ៉ាងដំណំផងដែរ។ ប៉ុន្តែជាភ័ព្វសំណាង មិនមាននរណាម្នាក់ស្លាប់ក្នុងហេតុការណ៍នេះឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកបើកបររថយន្តក្រុង ត្រូវបានប៉ូលីសឃាត់ខ្លួន ដើម្បីសាកសួរពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដែលបង្កឲ្យមនុស្ស ១១នាក់របួស ក្នុងនោះមានកុមារចំនួន ៨នាក់ផងដែរ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]