ទារកអាយុ ៨ខែម្នាក់ ត្រូវបានសត្វស្វា ខាំប្រដាប់ភេទ និង លេបចូលពោះ នៅក្នុងសួនសត្វ Qianling ក្នុង Guiyang ខេត្ដ Guizhou ប្រទេសចិន។

តាមសារព័ត៌មានរបស់ស៊ូហូ បានឲ្យដឹងថា ម្ដាយរបស់ទារកនេះ បានធ្វើការផ្លាស់ប្ដូរខោទឹកនោម ឲ្យកូនរបស់ខ្លួន តែខណៈពេលនោះ ស្រាប់តែមានសត្វស្វាជាច្រើន បានលោតពីលើទារកនេះ និងខាំប្រដាប់ភេទយកទៅបាត់តែម្ដង។ ជាមួយគ្នានោះ មានបុរសចំណាស់ម្នាក់ បានព្យាយាមរត់ ដើម្បីទៅចាប់សត្វស្វានោះ តែសំណាងអាក្រក់សត្វស្វានោះ បានទំពារនិងលេបចូលពោះអស់ទៅហើយ។

តាមសម្ដីរបស់គ្រូពេទ្យ បានឲ្យដឹងថាហេតុការណ៍នេះមិនបណ្ដាលឲ្យ ទារកនេះមានរបួស ឬជំងឺអ្វីនោះទេ តែអ្វីដែលធ្វើឲ្យប៉ះពាល់ ខ្លាំងបំផុតនោះ គឺការផលិតកូននាថ្ងៃអនាគត។

តែនៅក្នុងនោះដែរ អជ្ញាធរសួនសត្វនេះ បានធ្លាប់ព្រមានដល់អ្នកទេសចរឲ្យ ដើរជៀសឆ្ងាយពីសត្វស្វា ពីព្រោះតែធ្លាប់មានករណីជាច្រើន រួចមកហើយ ដែលត្រូវសត្វស្វាទាំងនេះវាយប្រហារ។

តើអនាគតក្មេងប្រុសនេះនឹងទៅជាយ៉ាងណា?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]