នារីអាយុ ២៥ឆ្នាំម្នាក់ ដែលជាអ្នករស់នៅក្នុង Wuxi នៃខេត្ដ Jiangsu ប្រទេសចិន បានធ្វើឲ្យក្រុមគ្រូពេទ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង កាលពីពេលថ្មីៗនេះ ក្រោយពីប្រទះឃើញ ម្ជុលប៉ាក់នៅក្បែរស្បូនរបស់នាង ខណៈពេលដែលនាងនៅ តែមានសុភាពល្អអស់រយៈពេល ជាង២០ឆ្នាំមកនេះ។

តាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា បន្ទាប់ពីមាននាងបានសម្រាលកូនស្រីរួចមក ស្រាប់តែគ្រូពេទ្យ មានការស្រឡាំងកាំងជាខ្លាំង ដោយសារតែឃើញមានរបស់វែង ដែលមានប្រវែង៤សង់ទីម៉ែត្រ នៅកៀកនឹងស្បូននាង ដែលជាដំបូងពួកគេទស្សទាយថា នោះអាចគ្រាន់តែដៃ ឬអ្វីៗផ្សេងរបស់ស្បូននោះទេ។ តែក្រោយពីពិនិត្យយ៉ាងច្បាស់នោះ ទើបដឹងថា នោះជាម្ជុលប៉ាក់ ដែលនៅពេលនេះ វាមានសភាពច្រេះទៅហើយ។

ជាមួយគ្នានោះ ហ្វាងហ្វាង បានសារភាពថា នាងធ្លាប់លេបម្ជុលប៉ាក់ កាលពីនាងអាយុ ៥ឆ្នាំ។ ដោយមិនបានប្រាប់ម្ដាយរបស់នាង នាងក៏មិនត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ មកធ្វើការពិនិត្យនោះដែរ ហើយម្យ៉ាងទៀត នាងក៏គ្មានអាការៈឈឺចាប់ ឬខុសពីធម្មតានោះដែរ រហូតមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ នាងបានទទួលការវះកាត់ជោគជ័យទៅលើ ការយកម្ជុលប៉ាក់នេះចេញមក ដោយនៅក្នុងនោះ ក្រុមគ្រូពេទ្យបានធ្វើការបកស្រាយថា នៅពេលដែលនាងលេបម្ជុលនេះ វាបានធ្វើដំណើរពីពោះ ចូលទៅកាន់ពោះវៀន ហើយក៏ជាប់គាំងនៅក្បែរស្បូនតែម្ដង អស់រយៈពេលជិត ២០ឆ្នាំមកនេះ។

នេះជាសំណាងមួយក្នុង មួយពាន់ ដែលស្បូនរបស់នាងអាចបង្កបង្កើតកូន និងនាងអាចសម្រាលកូនបានយ៉ាងសុវត្ថិភាពនោះ។

តែរឿងទាំងនេះមិនអាចប្រាកដថា សំណាងបានគ្រប់គ្នានោះទេ ដូចនេះសូមប្រិយមិត្ដមេត្ដាប្រុងប្រយ័ត្ន ជាពិសេសចំពោះស្ដ្រីភេទ៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]