នៅប្រទេសកម្ពុជា គេតែងឃើញប្រារព្ធពិធីបុណ្យជាតិធំៗ យ៉ាងច្រើនជារៀងរាល់ឆ្នាំ មិនដែលខាន។ ចម្លែកអ្វី នៅ សហរដ្ឋអាមេរិក គេបែរជាឃើញ ជនជាតិអាមេរិកនាំគ្នា ប្រារព្ធ បុណ្យជាតិខោក្នុង រឺ National Underwear Day ទៅវិញ។

ពិធីបុណ្យនេះ ប្រារព្ធឡើង រៀងរាល់ឆ្នាំ នាខែសីហា ក្នុងគោលបំណង ជម្រុញសេចក្តីក្លាហានរបស់ មនុស្សគ្រប់គ្នា ឲ្យមកបង្ហាញ ទេព្យកោសល្យ និង រូបសម្បត្តិ របស់ខ្លួនតាមទីសាធារណៈ។ លើសពីនេះទៅទៀត ពិធីបុណ្យនេះ ក៏ចូលរួមចំណែក ក្នុងការលុបបំបាត់ ការរើសអើងពូជសាសន៏ និងពណ៌សម្បុរ ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេល ប្រារព្ធពិធីនេះ គេឃើញមានការចែកជូនដោយឥតគិតថ្លៃនូវ ខោក្នុង ជាច្រើនដល់អ្នកចូលរួម ព្រមទាំងមាន ការដើរបង្ហាញម៉ូតថែមទៀតផង។ ព្រឹត្តិការណ៍នេះ អាចនឹងបំបែកកំណត់ត្រាពិភពលោក ក្នុងពេល ឆាប់ៗខាងមុន នៅពេលដែលអ្នកចូលរួម មានចំនួនកាន់តែច្រើនឡើងៗ។

បើចង់ស្វែងយល់ពីពិធីបុណ្យនេះឲ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោយ៖







តើប្រិយមិត្តចង់ចូលរួម ពិធីបុណ្យនេះដែរ រឺទេ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]