ខេត្តកណ្តាល ៖ មនុស្ស២នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងយ៉ាង អាណោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់រវាងម៉ូតូបើកបុកគ្នាជាមួយរថយន្ត ទួសរីស១៥កៅអ៊ី ម៉ាកហ៊ីយ៉ាន់ដាយ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៣០ កក្កដា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ។

សាក្សីឱ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2M- 9543 បើកតាមផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅជិះដោយបុរស២នាក់ បញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចស្រាប់តែបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ ២នាក់បោកក្បាលស្លាប់ភ្លាមតែម្តង។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេ ស្គាល់ម្នាក់ឈ្មោះខុម សុទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះទាវ ហេង ភេទប្រុស អាយុ២២ ឆ្នាំ ។

ដោយឡែកអ្នកបើករថយន្តឈ្មោះមុំ ហៀក ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕





បញ្ចូលអត្ថបទ ៖ ចាន់ ធូ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]