រាជធានីភ្នំពេញ ៖ អ្នកចម្រៀង និងកំប្លែងនាង សំ ប៉ូលីដា និងលោក ស្វាយ សុីសុថា បានដឹកដៃគ្នាចូលរោងការនៅថ្ ងៃទី១២ មិថុនា ឆ្នាំ២០១២ តែរហូតមកដល់ពេលនេះជាងមួយឆ្នាំ ហើយនៅមិនទាន់មានសញ្ញាវិជ្ជមានណា មួយពីការមានកូនទេ ។ រឿងគ្មានកូននេះនាង សំ ប៉ូលីដា តែងតែបង្ហាញក្តីបារម្ភជា រឿយៗ ។

នាង សំ ប៉ូលីដា កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣ បានឡើងច្រៀង និងរាំយ៉ាងសប្បាយ នៅស្ថានីយទូរទស្សន៍ហង្សមាស ហើយគេចាប់អារម្មណ៍ថា ពោះរបស់នាងហាក់បីដូចជាមានពោះគភ៌ ប្រមាណពី៤ទៅ៥ខែ ។ អ្នកអង្គុយទស្សនានៅតាមកញ្ចក់ទូរទស្សន៍ ពេលឃើញពោះរបស់នាង សំ ប៉ូលីដា ធំខុសពីធម្មតាបែបនេះ សន្និដ្ឋានថា នាងមានផ្ទៃពោះ តែលាក់បាំង មហាជន ។ អ្នកទស្សនានិយាយថា នាងមានផ្ទៃពោះ តែហេតុអ្វីបានជាហ៊ាន រាំរែកយ៉ាងសប្បាយបែបនេះ មិនខ្លាចប៉ះពាល់ដល់ទារក នៅក្នុងផ្ទៃទេឬ ?

កន្លងមកមានតារាមួយចំនួន ព្យាយាមលាក់បាំងរឿងមានកូន ហើយពេលអ្នកសារព័ត៌មានសួរនាំ ពួកគេនិយាយថា មិនទាន់មានទេ ចាំឆ្នាំនេះ ចាំឆ្នាំនោះ ទោះបីជាពួកគេរៀបការស្របច្បាប់ និងទៅតាមប្រពៃណីក៏ដោយ តែទីបំផុត នៅតែបែកការណ៍ដដែល ។ ដោយសារបែបនេះហើយ ទើបគេសង្ស័យថា នាង សំ ប៉ូលីដា មានផ្ទៃពោះ ហើយព្យាយាមលាក់លៀមដែរ ។

ទាក់ទិនរឿងមានផ្ទៃពោះ នាង សំ ប៉ូលីដា ប្រាប់កោះសន្តិភាពទាំង អស់សំណើចថា នាងមិនមានផ្ទៃពោះដូច ដែលគេឃើញពោះរបស់នាងធំទេ ។ គេឃើញពោះនាងធំ គឺដោយសារតែនាងដុះក្បាលពោះ ។ មូលហេតុដែលនាងដុះក្បាលពោះ ដោយសារតែនាង ទៅច្រៀងពេលយប់ និងផឹកស្រាច្រើន តែពេលនេះស្វាមីរបស់នាងឱ្យនាងឈប់ ច្រៀងនៅតាមហាងទៀតហើយ គឺឱ្យនាងឡើងច្រៀង ម្តងៗតែនៅតាមស្ថានីយទូរទស្សន៍ប៉ុណ្ណោះ ។

អ្នកកំប្លែងវ័យជិត៤០ឆ្នាំរូបនេះនិយាយថា បើសិនជានាងមានផ្ទៃពោះនាង សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទេ ហើយនាងនឹងថែរក្សាកូនរបស់នាងឱ្យល្អ មិនឡើងឆាកច្រៀងរាំរែកទេ ។ បើនាងមានផ្ទៃពោះ នាងមិនលាក់ទេ ព្រោះរឿងមានកូនមិនមែន ជារឿងអាក្រក់ឡើយ គឺជារឿងល្អ និងនាំមកភាពរីករាយនៅក្នុងរង្វង់គ្រួសាររបស់នាង។

ក្រោយពេលរៀបការរួច នាង សំ ប៉ូលីដា និងស្វាមី លោក ស្វាយ សុីសុថា អះអាងថា ពួកគេចង់បានកូន ឆាប់ៗ ។ បន្ទាប់ពីរៀបការរួច រំលងបានប្រមាណកន្លះឆ្នាំ នាង សំ ប៉ូលីដា មានសញ្ញាដូចស្ត្រីទូទៅថា នឹងមានកូនចាប់កំណើតក្នុងផ្ទៃ ធ្វើឱ្យសា្វាមីរបស់នាងសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែក្តីរីករាយនោះត្រូវរលត់ទៅវិញ នៅពេលទៅពិនិត្យបែរជាចេញ លទ្ធផលអវិជ្ជមានទៅវិញ ។ 
ពេលនោះនាង សំ ប៉ូលីដា អះអាងថា ទោះបីជាប្រឹងយ៉ាងណាក៏មិនបានដូចបំណងដែរ ដូច្នេះមានតែបណ្តោយទៅលើពេលវេលាទៅ  ចុះ ។ ទោះជាយ៉ាងណាក្តី នាងនិងស្វាមីរបស់នាងមានកូន រៀងៗខ្លួនធំដឹងក្តីអស់ហើយ ដូច្នេះមានកូន ឬមិនមានកូនរួមគ្នា គឺមិនចោទជាបញ្ហាពេកទេ ។

ថ្វីដ្បិតតែនាង សំ ប៉ូលីដា បរាជ័យរឿងមិនទាន់មានកូនសមបំណងពិតមែន តែការងារសិល្បៈរបស់នាងកំពុងមានសន្ទុះ កើនឡើងខ្លាំងគួរសមវិញហើយ ជាពិសេសគឺការសម្តែងរឿង ដោយនាងសម្តែងឱ្យផលិតកម្មជាច្រើន ទាំងក្រៅស្រុក និងក្នុងស្រុក ជាក់ស្តែង ថ្មីៗនេះ នាងត្រូវស្ថានីយទូរទស្សន៍សុីធីអិន ទាក់ទងឱ្យសម្តែងរឿងភាគថ្មីមួយ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]