ភ្នំពេញៈ តារាសម្តែងប្រុសស្រី រូបស្រស់មួយគូដែល ទស្សនិកជន ធ្លាប់តែសរសើរ មិនដាច់ពីមាត់ថា ពួកគេគឺជាដៃ គូសម្តែងស័ក្តិសម ទាំងការសម្តែង និងគូស្នេហ៍ លោក អង់ ឆាយទី និង កញ្ញា នី មុនីនាថ ក្រៅពីចាប់ដៃគូ សម្តែងជាមួយគ្នា ក៏ត្រូវបានទស្សនិកជន មានការសង្ស័យថា ពួកគេទាំងពីរ មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាថែមទៀតផង ។

អ្វីដែលធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ និងចោទជាសំណួរថា ហេតុអី បានជាតារាសម្តែង ប្រុសស្រីមួយនេះ ហាក់មានភាពស្និទ្ធស្នាល ជាមួយគ្នាប្លែក ខុសពីតារាដទៃ ដែលគេចាប់ដៃគូគ្នាសម្តែង ត្រឹមតែក្នុងរឿង ។ ចំណែកក្រៅរឿង គេមិនមានទំនាក់ទំនង ស្អិតល្មួតជាមួយគ្នា បែបនេះទេ ។

ថ្មីៗនេះ តារាសម្តែងបុរសសង្ហា មានរូបរាងបែបបុរសខ្មែរអង្គរ លោក អង់ ឆាយទី បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោក ដោយបានបង្ហោះ រូបថតផ្អែមល្ហែម បែបគូស្នេហ៍ជាមួយគ្នា ដោយស្ងាត់ៗ ។ នៅក្នុងរូបថតនោះ ក៏មានរូបថត កញ្ញា នី មុនីនាថ និង លោក អង់ ឆាយទី អង្គុយជិតគ្នា ដៃមានកាន់នំ ខួបកំណើតបង្ហាញ ស្នាមញញឹមយ៉ាង មានសេចក្តីសុខ ប្រៀបដូចជា គូស្នេហ៍ថ្មោងថ្មី នៅក្នុងបន្ទប់មួយតែពីរនាក់។

តាមរយៈរូបថតនេះ បានធ្វើ ឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ របស់ពួកគេទាំងពីរនាក់ មានចម្ងល់កាន់តែខ្លាំងថា ពួកគេ ពិតជាត្រឹមតែ មិត្តភក្តិរាប់អានគ្នា និងជាអ្នករួមអាជីពពិត ឬយ៉ាងណា? ព្រោះថា បើតាមឃើញ កាយវិការរបស់ពួកគេ ស្តែងឲ្យឃើញថា ពួកគេមិនមែន មានសម្ព័ន្ធភាព ជាមួយគ្នាត្រឹម តែការសម្តែងទេ ពួកគេអាចមានទំនាក់ទំនង គូស្នេហ៍ជាមួយគ្នាទាំងក្នុង និងក្រៅឆាកថែមទៀតផង ។

ជុំវិញការលើកឡើងជាចម្ងល់ របស់ទស្សនិកជននេះដែរ LookingTODAY មិនអាចទាក់ទង ទៅស្រីស្រស់ ប្រុសសង្ហា ទាំងពីរដួងបានទេ ។ តែទោះជាយ៉ាងណា យើងក៏សង្ឃឹមថា ពួកគេទាំងពីរនាក់ និងចេញមុខបកស្រាយជុំវិញ ចម្ងល់ទាំងអស់នេះ ដល់ប្រិយមិត្ត ដែលនិយមគាំទ្រ និងស្រលាញ់ពួកគេឲ្យ បានដឹងជាក់ជាពុំខាន ៕











ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ