ភ្នំពេញៈ  អ្នកនាង សុខ សោម៉ាវត្តី ដែលបានផ្អាក ការងារសិល្បៈ អស់មួយរយៈពេលធំ ដោយសារសម្ងំ សាងសុភមង្គល យ៉ាងមានក្តីសុខ ជាមួយស្វាមី ជាកូនប្រុសអតីត ស្នងការរាជធានីភ្នំពេញ ធ្វើឲ្យទស្សនិកជនជាច្រើន បានលើកឡើងថា ប្រហែលជានាងផ្អាកពី ការងារសិល្បៈទាំងស្រុង ព្រោះថា ក្រោយពី នាងរៀបការ រួចមានទ្រព្យ សម្បត្តិមិនតិចទេ សម្រាប់ឲ្យនាងរស់ នៅសោយសុខយ៉ាងស្រួល។

អតីតពិធីការិនី និងជាតារាសម្តែង ក្រម៉ិចក្រម៉ើម អ្នកនាង សុខ សោម៉ាវត្តី ក្រោយពីសម្រេចចិត្ត ចូលរោងការជាមួយ ស្វាមី ដែលជាកូនប្រុស បង្កើតរបស់ អតីតស្នងការ រាជធានីភ្នំពេញរួចមក មានទស្សនិកជនជាច្រើន មានការច្រណែន នាងមិនតិចទេ ដោយគេបានលើកឡើងថា បន្ទាប់ពីរៀបការរួច នាងអាចរស់នៅ យ៉ាងសុខស្រួលលើ គំនរមាសប្រាក់។

ពាក់ព័ន្ធនឹងព័ត៌មាន ដែលធ្លាប់លេចឮថា តារាសម្តែងរូបស្រស់ ផូរផង់កូនមួយ សុខ សោម៉ាវត្តី បញ្ចប់ អាជីពសិល្បៈទាំងស្រុង សម្ងំធ្វើជាមេផ្ទះ នៅលើវីឡាតម្លៃ រាប់ម៉ឺនដុល្លារនោះ ត្រូវបានប្រភពពី មិត្តភក្តិជិតដិត របស់នាងម្នាក់ បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា ចំពោះព័ត៌មាន សោម៉ាវត្តីឈប់ពីសិល្បៈនោះ គឺមិនពិតទេ នាងគ្រាន់តែផ្អាកមួយរយៈ ទុកពេលមើលកូននិង ឲ្យរឹងសរសៃ ថែសម្ផស្សមួយរយៈពេលប៉ុណ្ណោះ ។ នៅពេលឆាប់ៗនេះ ទស្សនិកជននឹង បានឃើញវត្តមានស្រី ស្រស់រូបនេះ ឡើងបង្ហាញមុខ នៅលើកញ្ចក់ទូរទស្សន៍ ដូចដើមវិញ ជាក់ជាមិនខាន។

ប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងថា តាំងពីដើមមក សោម៉ាវត្តី មិនដែលមានគំនិតថា ចង់បញ្ចប់អាជីពសិល្បៈនោះទេ គ្រាន់តែនាងផ្អាកការងារនេះ មួយរយៈពេលធំ ។ ដូច្នេះពេលនេះ នាងកំពុងតែ មានគម្រោងវិល ចូលសិល្បៈវិញ ក្នុងពេលឆាប់ៗនេះ។ ចំណែកស្វាមីរបស់នាង ក៏មិនមានការហាមឃាត់ មិនឲ្យភរិយាវិលចូល សិល្បៈវិញនោះទេ គ្រាន់តែស្វាមី ហាមមិនចង់ឲ្យភរិយា ធ្វើការច្រើនខ្លាចហត់ បើត្រឹមតែធ្វើការ ដើម្បីកុំឲ្យអផ្សុកគឺ ok។ ទោះជាយ៉ាងណា Looking TODAY បានព្យាយាមទាក់ទងទៅ អ្នកនាង សុខ សោម៉ាវត្តី ដើម្បីសាកសួរ ពីការលើកឡើងនេះ តែមិនមិនអាចទាក់ទងបាន ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី