កាលពីពេលថ្មីៗនេះ ប៉ូលីសបានធ្វើការចាប់ខ្លួន បុរសម្នាក់ ពីបទសម្លាប់មនុស្ស ៦នាក់ ដែលនៅក្នុងមាន ដូចជា មិត្ដរួមការងារ អ្នកបើកឡាន និង សន្ដិសុខយាម នៅភាគខាងកើត សៀងហៃ ប្រទេសចិន យោងតាមការដកស្រង់ពី វេបសាយផ្ទាល់របស់រដ្ឋាភិបាលសៀងហៃ។

យ៉ាងណាមិញ ឃាតករនេះមានឈ្មោះថា Fan អាយុ ៦២ឆ្នាំ ដោយវាយមិត្ដរួមការងារដែលមានឈ្មោះថា Zhang ដោយរបស់រឹង និងសម្លាប់បុរសឲ្យស្លាប់តែម្ដង កាលពីម៉ោង ៥ល្ងាច នៅថ្ងៃសៅរ៍ នៅក្នុងរោងចក្រគីមី ក្នុងតំបន់ Baoshan។ មូលហេតុដែល បណ្ដាលឲ្យហេតុការណ៍នេះកើតឡើង ដោយសារតែឈ្លោះគ្នារឿងប្រាក់កាស។ បន្ទាប់ពីសម្លាប់បុរសជាជនរងគ្រោះខាងលើហើយ Fan បានយកកាំភ្លើងបាញ់សត្វដែលលាក់ទុកនៅក្នុងបន្ទប់ នោះចេញមក និងបានឲ្យអ្នកបើកឡាន ដឹកចេញពីក្នុងតំបន់នោះ។ នៅក្នុងនោះ បុរសជាជនល្មើសនេះ បានបាញ់ទៅលើអ្នកបើកបរ និង បើកឡានដោយខ្លួនឯងតែម្ដង។ ជាមួយគ្នានោះ ផងដែរ Fan បានបាញ់សម្លាប់អ្នកយាមសន្ដិសុខ ដែលជាអ្នកយាមច្រកចេញចូល និងបាញ់មនុស្ស៣នាក់ជាបន្ដបន្ទាប់។

ទោះជាយ៉ាងណា ប៉ូលីសបានធ្វើការឃាត់ខ្លួន បុរសជាជនល្មើសបន្ទាប់ ពីមានហេតុការណ៍នេះកើតឡើង និងកំពុងតែធ្វើការសង្កេតយ៉ាងលំអិតផងដែរ៕



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]