ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើយដោយ រថយន្តរបស់ក្រុមហ៊ុន កាពីតូល ដឹកអ្នកដំណើរ ពីភ្នំពេញទៅខេត្តព្រះសីហនុ បានធ្វើឲ្យជនរងគ្រោះចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្រី្ត ចំនួន៤នាក់។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៤  ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញមួយគ្រឿង ៤២កៅអី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-8773 បើក្នុងទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ។ លុះមកដល់ចំណុច កើតហេតុ បាន បុកពីក្រោយម៉ូតូរឺម៉កមួយគ្រឿង ក្នុងទិសដៅ ស្របគ្នា ។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ខាងលើនេះ មានទី១-ឈ្មោះ មែក អ៊េល ភេទប្រុស អាយុ៣៧ឆ្នាំ ជាបើកបរម៉ូតូរឺម៉ក រងរបួសធ្ងន់ ទី២-ឈ្មោះ ផាន់ មុំ ភេទស្រី អាយុ៥១ឆ្នាំ ជិះលើរឺម៉ក មានទីលំនៅ ក្នុងភូមិ កោះខ្ញុង ឃុំអូរជ្រៅ រងរបួសធ្នន់ ទី៣-ឈ្មោះ នាក់ ទិន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិ កោះខ្ញុង ឃុំអូរជ្រៅ រងរបួសធ្ងន់ ៤-ឈ្មោះ រស់ អីសុះ ភេទស្រី  អាយុ៥៦ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ រងរបួសធ្ងន់ ៥-ឈ្មោះ អ៊ឹម ខន ភេទស្រី អាយុ៥៤ឆ្នាំ  រស់នៅភូមិស្រែចាមលើ ឃុំអូរជ្រៅ រងរបួសស្រាល។









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង