គ្រួសារមួយអាចមានសុភមង្គលបានពេញលេញលុះត្រាតែដៃគូមានភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក។ ចុះបើអ្នកខំ​ស្មោះ​តែម្ខាង តែប្ដីអ្នកបែរជាលួចក្បត់អ្នកវិញ តើគ្រួសារមួយនេះនៅទៅជាយ៉ាងណាទៅ? សុភមង្គលប្រហែលជាមិនមានពេញលេញដូចមុននោះទេ ព្រោះស្វាមីអ្នកបានចែករំលែកឲ្យនារីខាងក្រៅខ្លះបាត់​ទៅ​ហើយ​។ 

ហើយនេះជាវិធីសម្គាល់ថាតើស្វាមីអ្នកមានលួចបែកឆ្វេងស្ដាំ មានស្រីក្រៅ ឬក៏អត់៖

១. មិនផ្អែមល្ហែមជាមួយអ្នកដូចមុន

រូបតំណាង

តើគាត់មានពេលវេលាឯណាសម្រាប់បង្កើតភាពផ្អែមល្ហែមឲ្យអ្នកបានទៅ បើគាត់កំពុងតែឈ្លក់វង្វេង​ជាមួយ​នឹង​រសជាតិ​​ថ្មីនៅខាងក្រៅហើយនោះ។ អ្នកទីបីប្រហែលជាមានសំណាងជាងអ្នក ព្រោះតែស្វាមីអ្នកតែងតែផ្គាប់ផ្គន់​គេ​គ្រប់សព្វបែបយ៉ាង មិនថារឿងលើគ្រែ ឬជីវិតឯកជននោះឡើយ។

២. អារម្មណ៍ក្នុងការរួមភេទ

រូបតំណាង

គាត់ប្រហែលជានឿយណាយជាមួយរសជាតិដដែលហើយ ទើបគាត់មិនសូវខ្វល់ខ្វាយនឹងរឿងនេះ​ជាមួយអ្នក​ទៀត​នោះ​ឡើយ។ មិនយូរមិនឆាប់គាត់ប្រហែលជាចាកចេញពីអ្នក និងកូនៗទៅរស់នៅជាមួយស្រីថ្មីផងក៏មិនដឹង។

៣. រករឿងឈ្លោះគ្រប់ពេល

រូបតំណាង

គាត់ប្រហែលជាបានតាំងចិត្តថានឹងធ្វើឲ្យអ្នកខឹង ដើម្បីគាត់បានលេះទៅខាងក្រៅ។ វិធីសាស្រ្តមួយនេះ​មើលទៅវា​ស្មើភាព​គ្នា តែធាតុពិតទៅគាត់ខ្សែលើៗអ្នកខ្លាំងណាស់ គាត់តែងតែរករឿងឈ្លោះជាមួយអ្នកគ្រប់ពេល ធ្វើយ៉ាងណា​ឲ្យ​អ្នក​មានអារម្មណ៍ថានឿយណាយ ហើយដោះលែងគាត់ដោយខ្លួនឯង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ