យល់ដឹង៖ ពិតណាស់ អ្នកណាៗក៏ចេះធុញទ្រាន់នឹងជីវិតខ្លួនឯងដែរ គ្រាន់តែគេមិនបណ្តោយឱ្យខ្លួនឯង ត្រូវរស់នៅក្នុងជីវិតដ៏គួរឱ្យធុញទ្រាន់បែបនេះទៀត ទើបគេតែងតែព្យាយាមរកវិធីធ្វើឱ្យខ្លួនឯងសប្បាយចិត្តឡើងវិញ អញ្ចឹងហើយ យើងគ្រប់គ្នា ក៏មិនត្រូវបណ្តោយឱ្យខ្លួនឯងធុញទ្រាន់បែបនេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ ប្រសិនបើអ្នករាល់គ្នាចង់ប្រាកដចិត្តថាខ្លួនឯងកំពុងតែមានអាការៈធុញទ្រាន់នឹងជីវិតខ្លួនឯងដែរឬក៏អត់ អ្នករាល់គ្នាអាចសង្កេតមើលលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន គឺវានឹងបង្ហាញឱ្យអ្នកបានដឹងយ៉ាងច្បាស់។
សញ្ញាបង្ហាញថាអ្នក កំពុងធុញទ្រាន់នឹងជីវិតខ្លាំង៖
១. មិនចង់ធ្វើអ្វីទាំងអស់ ក្រៅពីគេង
![រូបតំណាង](https://s9.kh1.co/__image/w=564,h=561,q=100/c5/c535dd607d5fb312f2b43ed030be8e333ed8b21c.jpg)
ប្រសិនបើអ្នកកំពុងតែមានអាការៈមួយ ដែលធ្វើឱ្យអ្នកមិនចង់ធ្វើអ្វីទាំងអស់ សូម្បីតែរឿងដែលអ្នកធ្លាប់តែសប្បាយចិត្តនឹងធ្វើ ហើយចង់តែគេង គឺបានន័យថាអ្នកកំពុងតែធុញទ្រាន់នឹងជីវិតរាល់ថ្ងៃនេះខ្លាំងណាស់ ហេតុនេះហើយ គួរតែស្វែងរកភាពខុសប្រក្រតីនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក ទើបអ្នកអាចរកដំណោះស្រាយបាន។
២. ធ្វើអ្វីមួយអ្នកឆាប់ហត់
![រូបតំណាង](https://s9.kh1.co/__image/w=564,h=564,q=100/3d/3d7474d6f9632da8ec8ab598dae5a4b857787324.jpg)
ការដែលអ្នកធ្វើអ្វីមួយឆាប់ហត់ ឬមានអារម្មណ៍ថាគ្មានកម្លាំងនឹងស៊ូបន្តទៅមុខទៀត គឺជាអាការៈមួយដែលចង់ប្រាប់ឱ្យអ្នកបានដឹងថា អ្នកកំពុងតែធុញទ្រាន់នឹងជីវិតមួយនេះខ្លាំងណាស់ ហើយអ្នកក៏ត្រូវការពេលវេលាសាកថ្មឱ្យជីវិតមានថាមពលឡើងវិញដែរ បើមិនអញ្ចឹងទេ អ្នកច្បាស់ជារស់នៅទាំងមិនសប្បាយចិត្ត។
៣. គេងមិនងាយលក់ ឬគេងច្រើន
![រូបតំណាង](https://s9.kh1.co/__image/w=650,h=867,q=100/69/695e1fe90228f1c2bfd11af6c1a7f339b85fb941.jpg)
បើអ្នកជាមនុស្សម្នាក់ ដែលគេងមិនងាយលក់ ឬគេងច្រើន គឺវាបានបង្ហាញឱ្យឃើញថា អ្នកកំពុងមានសញ្ញាធុញទ្រាន់នឹងជីវិតខ្លួនឯងខ្លាំង ព្រោះនៅពេលដែលអ្នកបិទភ្នែកគេង រឿងរ៉ាវគ្រប់យ៉ាងនឹងលេចឡើងពេញខួរក្បាល ធ្វើឱ្យចិត្តអ្នកមិនស្ងប់ ទើបគេមិនងាយលក់ ហើយការគេងច្រើន គឺមកពីអ្នកមិនមានអារម្មណ៍ចង់ងើបទៅធ្វើអ្វី។
៤. គ្មានការជឿជាក់លើខ្លួនឯង
![រូបតំណាង](https://s9.kh1.co/__image/w=599,h=750,q=100/97/97e418b0085c1bbd97ec49c7b90155b5b83f7e7c.jpg)
ជីវិតមួយដែលគ្មានការជឿជាក់លើខ្លួនឯង ធ្វើអ្វីក៏ខ្លាចគេ វាជាជីវិតដ៏គួរឱ្យធុញទ្រាន់បំផុតមួយ ព្រោះត្រូវរស់នៅក្រោមសម្ពាធ នៃអារម្មណ៍ភ័យខ្លាច អញ្ចឹងហើយ កុំបណ្តោយឱ្យខ្លួនឯងរស់នៅបែបនេះទៀត បើដឹងថាមានសញ្ញានេះ គួរតែប្រញាប់រកដំណោះស្រាយ ដើម្បីចាកចេញពីភាពធុញទ្រាន់នឹងជីវិតខ្លួនឯង។
៥. អ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
![រូបតំណាង](https://s9.kh1.co/__image/w=564,h=526,q=100/1a/1a131f82c0193d5536b03274f12771b5ff494953.jpg)
នៅពេលដែលអ្នកធុញទ្រាន់នឹងជីវិតខ្លួនឯង អ្នកនឹងចាប់ផ្តើមយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងមនុស្សគ្រប់គ្នា ដើម្បីចង់ដឹងថាអ្នកល្អជាងគេ ឬអ្នកអន់ជាងគេ ដែលវាជាសញ្ញាមួយបង្ហាញថាអ្នកមិនបានពេញចិត្តនឹងជីវិតមួយនេះ ហើយក៏កំពុងតែធុញទ្រាន់ នឹងការរស់នៅក្នុងជីវិតនាពេលបច្ចុប្បន្នរបស់អ្នកដែរ៕