ទាំងនេះ ជាអ្វីដែលអាចឱ្យអ្នកសប្បាយចិត្តបានរាល់ថ្ងៃ

//s9.kh1.co/d8/d855cd098857fc9b4330df978860bbf0bf39dded.jpg
យល់ដឹង

 ២៩-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ទាំងអស់នេះ ជាអ្វីដែលអាចធ្វើឱ្យជីវិតអ្នក បានសប្បាយចិត្តជារៀងរាល់ថ្ងៃ ទោះជីវិតពោរពេញទៅដោយបញ្ហា កើតមានឡើងមិនចេះចប់ក៏ដោយ។

យល់ដឹង៖ នៅក្នុងជីវិតនេះ គ្មានអ្នកណាម្នាក់ ដែលថាមិនចេះមានបញ្ហា ឬមិនចេះកើតទុក្ខនោះទេ គ្រាន់តែអ្នកខ្លះគេចេះជ្រើសរើសយកក្តីសុខ ជាជាងដេកកើតទុក្ខដោយមិនធ្វើអ្វីសោះ ព្រោះជីវិតនេះរមែងតែកើតមានបញ្ហា វាជារឿងធម្មតាទៅហើយសម្រាប់មនុស្សទូទៅ គ្មានអ្នកណាអាចជៀសផុតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនបើជីវិតមួយនេះ វាពោរពេញទៅដោយបញ្ហាទៅហើយ មានមូលហេតុអ្វីដែលអ្នកមិនត្រូវធ្វើឱ្យជីវិតខ្លួនឯងឱ្យមានក្តីសុខខ្លះនោះ រៀនធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ មិនថាជីវិតអ្នកពោរពេញដោយបញ្ហាប៉ុណ្ណាទេ អ្នកក៏អាចសប្បាយចិត្តនិងញញឹមចេញបានដែរ។

ទាំងនេះ ជាអ្វីដែលអាចឱ្យអ្នកសប្បាយចិត្តបានជារៀងរាល់ថ្ងៃ៖

១. រស់នៅក្នុងថ្ងៃនេះឱ្យបានល្អ

រូបតំណាង
រូបតំណាង

ជីវិតអ្នកនឹងបានសប្បាយចិត្តជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចេះរស់នៅក្នុងថ្ងៃនេះឱ្យបានល្អបំផុត ដោយមិនរំលឹកពីរឿងពីម្សិលមិញ ឬខ្វល់ចិត្តពីថ្ងៃស្អែក ព្រោះថាបញ្ហាដែលវាបម្រុងនឹងកើត គឺយើងម្នាក់ៗមិនអាចទៅឃាត់វាមិនឱ្យកើតមកបាននោះទេ គឺមានតែយើងត្រូវហ៊ានប្រឈមមុខនឹងវា ហើយដោះស្រាយវាទៅតាមសមត្ថភាពដែលយើងមាន នោះយើងនឹងមិនសូវកើតទុក្ខច្រើន។

២. គិតពីខ្លួនឯង ជាងគិតអ្នកដទៃ

រូបតំណាង
រូបតំណាង

នៅលើលោកនេះ គ្មានអ្នកណាអាចស្រលាញ់ និងនៅក្បែរអ្នកបានគ្រប់ពេលនោះទេ សូម្បីតែឪពុកម្តាយអ្នក ហេតុនេះ មុននឹងអ្នកគិតពីគ្រួសារ ឬគិតពីអ្នកដទៃ អ្នកត្រូវចេះគិតពីខ្លួនឯងជាមុនសិន ព្រោះមនុស្សតែម្នាក់គត់ ដែលអាចនៅក្បែរអ្នករហូតដល់ថ្ងៃដែលអ្នកត្រូវចាកចេញពីពិភពលោកនេះវិញ គឺជាខ្លួនអ្នកផ្ទាល់នេះឯង ហើយការដែលអ្នកចេះខ្វល់ខ្វាយពីខ្លួនឯងឱ្យបានច្រើនបែបនេះ វានឹងធ្វើឱ្យជីវិតអ្នកជួបតែរឿងល្អ។

៣. កាត់បន្ថយការរំពឹងទុក

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នករាល់គ្នាចេះកាត់បន្ថយនូវការរំពឹងទុកទៅលើអ្វីមួយ អ្នកនឹងមិនងាយជួបនូវការខកបំណងឡើយ ហើយក៏មិនសូវជាខ្វល់ចិត្តឬគិតច្រើន ដែលនាំឱ្យអ្នកគ្មានភាពស្រស់ស្រាយនៅក្នុងខ្លួន អញ្ចឹងហើយ ប្រសិនបើអ្នកចេះរៀនកាត់បន្ថយនូវការរំពឹងទុកចេញពីចិត្តបានពេលណា ជីវិតអ្នកនឹងបានសប្បាយចិត្តជារៀងរាល់ថ្ងៃ។

៤. រៀនពេញចិត្តនឹងជីវិតខ្លួនឯង

រូបតំណាង
រូបតំណាង

គ្មានអ្នកណាម្នាក់កើតមក មានភាពល្អឥតខ្ជោះស្រាប់នោះទេ ម្នាក់ៗសុទ្ធតែមានរបៀបនៃការប្រឹងប្រែងក្នុងជីវិតខុសៗគ្នា ទម្រាំបានមកដល់សព្វថ្ងៃនេះ ដូច្នេះកុំប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ ព្រោះវិថីដើរលើជីវិតគឺខុសៗគ្នា គេដើរលើផ្លូវគេ អ្នកដើរលើផ្លូវអ្នក ហេតុនេះរៀនពេញចិត្តនឹងជីវិតខ្លួនឯងនៅពេលនេះ អ្នកនឹងមានក្តីសុខបានច្រើនជាងមុន។

៥. ធ្វើរឿងដែលអ្នកចង់ធ្វើ

រូបតំណាង
រូបតំណាង

អ្វីដែលអាចធ្វើឱ្យអ្នកមានក្តីសុខបានជារៀងរាល់ថ្ងៃ គឺនៅពេលដែលអ្នកបានធ្វើអ្វីដែលខ្លួនអ្នកតែងចង់ធ្វើ ដោយមិនរង់ចាំនេះ រង់ចាំនោះ ចង់ធ្វើអ្វីគឺធ្វើភ្លាមៗ និងមិនចាំបាច់ត្រូវខ្វល់ពីសម្តីរបស់អ្នកដទៃ ឱ្យតែជារឿងនោះ ជារឿងដែលមិនខុសច្បាប់ ឬប៉ះពាល់ដល់គេ ម្យ៉ាងការដែលបានធ្វើរឿងដែលខ្លួនតែងចង់ធ្វើ វាក៏បានធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានន័យ និងមានក្តីសង្ឃឹមជាងមុន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T