យល់ដឹង៖ សម្រាប់មនុស្សប្រុស រៀបការនៅវ័យណាវាមិនសូវជារឿងសំខាន់ខ្លាំង ដូចជាមនុស្សស្រីនោះទេ ប៉ុន្តែបើទោះបីជាមនុស្សប្រុស នៅមានពេលវេលាធ្វើរឿងជាច្រើនជាងមនុស្សស្រីក៏ពិតមែន តែបើបណ្តោយឱ្យពេលវេលាកន្លងហួសដោយមិនបានធ្វើអ្វីសោះ វាគឺមានតែពាក្យថាស្តាយក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មនុស្សប្រុសគ្រប់រូបដែលមានវ័យជិត៣០ឆ្នាំ គួរតែកុំបណ្តោយឱ្យពេលវេលាកន្លងហួសឱ្យសោះ អ្នកត្រូវតែធ្វើរឿងសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យបាន ព្រោះរឿងទាំងនេះគឺពិតជាសំខាន់ខ្លាំងណាស់ នៅក្នុងជីវិតជាមនុស្សប្រុសរបស់អ្នករាល់គ្នា។
៥ចំណុច ដែលមនុស្សប្រុសវ័យជិត៣០ឆ្នាំត្រូវធ្វើឱ្យបាន៖
១. មានចំណេះវិជ្ជា
មនុស្សប្រុសសម័យនេះ បើគ្មានចំណេះវិជ្ជាទេ គឺនឹងពិបាកក្នុងការរកការងារល្អ និងប្រាក់ខែច្រើនធ្វើ លើសពីនេះ ចំណេះវិជ្ជា ក៏ជាអ្វីដែលមនុស្សនៅក្នុងសង្គមផ្តោតខ្លាំងទៅលើមនុស្សប្រុសផងដែរ ដូច្នេះមនុស្សប្រុសដែលមានវ័យជិត៣០ឆ្នាំ គួរតែប្រឹងប្រែងរកចំណេះវិជ្ជាដាក់ខ្លួនឱ្យបានច្រើន ម្យ៉ាងមនុស្សប្រុសដែលមានចំណេះ ទោះចូលសួរកូនស្រីអ្នកណា ក៏គេហ៊ានលើកកូនស្រីគេឱ្យដែរ។
២. មានគោលដៅ
ធ្វើជាមនុស្សប្រុស ត្រូវតែមានគោលដៅក្នុងជីវិតឱ្យបានច្បាស់លាស់ ព្រោះថាជីវិតដែលគ្មានគោលដៅ គឺជាជីវិតមួយដែលគ្មានន័យ មិនថាប្រឹងប្រែងយ៉ាងណាក៏មិនបានផលអ្វីដែរ ហើយមនុស្សប្រុសក៏គ្មានថ្ងៃនឹងទទួលបានភាពរីកចម្រើនក្នុងជីវិត ដូច្នេះមនុស្សប្រុសគ្រប់រូប ដែលនៅវ័យជិត៣០ឆ្នាំ ត្រូវតែរកគោលដៅខ្លួនឯងឱ្យឃើញ។
៣. សងគុណឪពុកម្តាយ
មិនថារយៈពេលកន្លងមកនេះ អ្នកមិនសូវជាចំណាយពេលវេលាច្រើនជាមួយឪពុកម្តាយក៏ដោយ តែនៅវ័យជិត៣០ឆ្នាំ ដែលជាវ័យមួយដែលមនុស្សប្រុសភាគច្រើនមិនទាន់រៀបការ ឬគិតគូរឿងយកប្រពន្ធ អញ្ចឹងហើយមនុស្សប្រុសត្រូវតែបានសងគុណឪពុកម្តាយជាមុនសិន ទោះមិនបានសងគុណអ្វីច្រើន តែយ៉ាងហោចណាស់ក៏ធ្វើឱ្យពួកគាត់បានរស់នៅស្រួល ព្រោះការសងគុណឪពុកម្តាយ ជាអ្វីដែលសំខាន់បំផុត ដែលកូនគ្រប់រូបមិនអាចរំលងបាន។
៤. មានលុយសន្សំផ្ទាល់ខ្លួន
មនុស្សប្រុសដែលមានវ័យជិត៣០ឆ្នាំ ត្រូវតែមានលុយសន្សំផ្ទាល់ខ្លួន ព្រោះជាពេលសមរម្យមួយ ដែលត្រូវចេះគិតគូពីអនាគតខ្លួនឯងខ្លះហើយ ម្យ៉ាងមនុស្សប្រុសសម័យនេះ បើគេចង់បានប្រពន្ធ គេមិនដែលពឹងផ្អែកលើលុយឪពុកម្តាយទៀតទេ គេតែងពឹងផ្អែកលើលុយខ្លួនឯង ដែលទាំងនេះហើយ ដែលមនុស្សប្រុសគ្រប់រូបត្រូវតែមាន។
៥. មានស្នេហា
ការមានស្នេហា បើដល់ពេលត្រូវមានហើយ គ្មានអ្នកណាម្នាក់អាចជៀសបាននោះទេ ដូច្នេះមនុស្សប្រុសនៅវ័យជិត៣០ឆ្នាំ មិនថាតែងតែរវល់នឹងរឿងការងាររកលុយ គ្មានពេលរកស្នេហាប៉ុណ្ណាទេ ធ្វើយ៉ាងណាអ្នកត្រូវតែមានស្នេហា ទោះមិនបានជោគជ័យ តែយ៉ាងហោចណាស់ ក៏មានបទពិសោធន៍ក្នុងរឿងស្នេហា ដើម្បីងាយស្រួលក្នុងការជ្រើសរើសដៃគូជីវិតឱ្យខ្លួនឯងនៅថ្ងៃមុខ៕