ពិតទេ ប្រពន្ធដែលមានការងារទាំងនេះ អាចងាយ.ក្ប.ត់.?

//s9.kh1.co/fb/fb34fa4d9e9ca0c5e96b9d4b261c14199609f74d.jpg
យល់ដឹង

 ២៣-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ប្តីដែលមានប្រពន្ធធ្វើការទាំងនេះ គួរណាតែចេះចាប់ឱ្យជាប់ និងមើលថែប្រពន្ធឱ្យបានល្អ បើមិនអញ្ចឹងទេ ពេលបាត់បង់នឹងស្តាយក្រោយ។

យល់ដឹង៖ មនុស្សស្រីស្អាតៗ អាចមានច្រើនរាប់មិនអស់ ដែលមិនពិបាករកឡើយសម្រាប់មនុស្សប្រុស ឱ្យតែចង់បាន តែមនុស្សស្រីដែលមានសមត្ថភាព​ ពូកែនិងឆ្លាតវិញ គឺមិនសូវជាមានច្រើនឡើយ ហើយបើបានប្រពន្ធមានសមត្ថភាពពូកែ ប្តីគួរតែចេះចាប់ប្រពន្ធឱ្យជាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់មនុស្សប្រុសជាប្តី ប្រសិនបើមានប្រពន្ធជាមនុស្សស្រីម្នាក់ ដែលមានសមត្ថភាព និងជាមនុស្សស្រីធ្វើការងារដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ប្រុសៗជាប្តីគួរតែចេះចាប់ឱ្យជាប់ បើមិនអញ្ចឹងទេ អ្នកច្បាស់ជាដេកស្តាយក្រោយអស់មួយជីវិត។

ប្តីដែលមានប្រពន្ធធ្វើការងារនេះ ត្រូវចេះចាំឱ្យជាប់ ប្រយ័ត្នដេកស្តាយ៖

១. បុគ្គលិកការិយាល័យ

រូបតំណាង
រូបតំណាង

មនុស្សស្រីធ្វើការងារជាបុគ្គលិកការិយាល័យ តែងតែជាមនុស្សស្រីដែលមានសមត្ថភាពខ្ពស់ ជាពិសេសធ្វើការងារបែបនេះ សម្រស់មិនងាយបាក់ឡើយ ហើយថែមទាំងបានជួបនឹងមនុស្សពូកែៗជាច្រើនទៀតផង លើសពីនេះ ប្រពន្ធទាំងស្អាត ទាំងមានសមត្ថភាពផង អ្នកណាដែលមិនពេញចិត្តនោះ ដូច្នេះក្នុងនាមអ្នកជាប្តី បើមិនយកចិត្តទុកដាក់លើប្រពន្ធទេនោះ ប្រយ័ត្នដល់ពេលបាត់បង់ប្រពន្ធ ទើបស្តាយក្រោយឱ្យសោះ។

២. វេជ្ជសាស្ត្រ

រូបតំណាង
រូបតំណាង

ការដែលបានប្រពន្ធធ្វើការខាងវេជ្ជសាស្ត្រជាសំណាងមួយរបស់មនុស្សប្រុសជាប្តី ព្រោះដូចដែលដឹងស្រាប់ហើយ អ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើងគ្រប់គ្នា គឺសុខភាពនេះឯង ដូច្នេះបើបានប្រពន្ធធ្វើការខាងវេជ្ជសាស្ត្រ អ្នកនឹងបានយល់ច្បាស់ពីការថែទាំសុខភាព និងការប្រើប្រាស់ថ្នាំបានយ៉ាងត្រឹមត្រូវ ហើយក៏ជាមនុស្សស្រីម្នាក់ដែលពូកែយកទុកដាក់។

៣. អ្នកសិល្បៈ

រូបតំណាង
រូបតំណាង

គេគ្រប់គ្នា តែងតែថាអ្នកសិល្បៈមិនល្អ ប៉ុន្តែតាមពិតទៅ គឺមិនមែនអ្នកសិល្បៈគ្រប់គ្នា​ សុទ្ធតែមិនល្អនោះទេ ទោះមិនមែនជាអ្នកសិល្បៈ ក៏នៅតែមានអ្នកល្អ និងមិនល្អដូចគ្នា ដូច្នេះកុំទាន់អាកាត់ថាអ្នកណាល្អឬមិនល្អ មនុស្សមិនអាចមើលពីសម្បកក្រៅបានទេ ម្យ៉ាងការដែលមានប្រពន្ធជាអ្នកសិល្បៈ គឺពិតជាមុខមាត់ណាស់សម្រាប់មនុស្សប្រុសជាប្តី បានទាំងប្រពន្ធស្អាត និងជាមនុស្សដែលអ្នកណាៗក៏ស្រលាញ់ទៀត។

៤. អ្នករកស៊ី

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលជាអ្នករកស៊ី ជាប្រពន្ធដែលប្តីគួរតែស្ញើចសរសើរ ព្រោះមិនមែនមនុស្សស្រីគ្រប់រូប សុទ្ធតែចេះរកស៊ី និងមានភាពបុិនប្រសប់ក្នុងការលក់ដូរនោះទេ ម្យ៉ាងមនុស្សស្រីដែលជាអ្នករកស៊ី ជាមនុស្សស្រីដែលមានភាពវ័យឆ្លាតខ្ពស់ ហើយបើបានប្រពន្ធឆ្លាត ពូកែរកលុយបែបនេះហើយ នៅតែមិនចេះចាប់ឱ្យជាប់ទៀត ពេលបាត់បង់នឹងស្តាយកក្រោយ។

៥. ស្ត្រីមេផ្ទះ

រូបតំណាង
រូបតំណាង

តិចអត់ដឹងថាខ្លួនឯងមានសំណាង ដែលមានប្រពន្ធជាស្ត្រីមេផ្ទះនោះ ទោះមើលពីសម្បកក្រៅនៅតែផ្ទះក៏ពិតមែន តែមនុស្សប្រុសជាប្តីភាគច្រើន ប្រហែលជាមិនសូវជាបានដឹងទេថាការងារផ្ទះ គឺពិបាក និងនឿយហត់ខ្លាំងណាស់ ជាងនេះទៅទៀត មនុស្សស្រីសម័យនេះមិនហ៊ានលះបង់ការងារខ្លួនឯងមកធ្វើការងារផ្ទះ ដើម្បីប្តី និងដើម្បីកូនឡើយ អញ្ចឹងហើយ បើមានគួរតែចេះចាប់ឱ្យជាប់៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T