សញ្ញា ​៣យ៉ាង​​បញ្ជាក់​​ថា ស្វាមី​អ្នក​កំពុង​លួចក្បត់​​​ពី​ក្រោយ​​ខ្នង​

//s9.kh1.co/64/64a35d6cf8f8924be3bd4d6001abf593a61b0240.jpg
យល់ដឹង

 ០៧-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បើស្វាមីរបស់អ្នកមានសញ្ញាណប្លែកៗ ៣យ៉ាងនេះ នោះបញ្ជាក់ថាគាត់កំពុងតែលួចក្បត់អ្នកហើយ

គ្រួសារមួយអាចមានសុភមង្គលបានពេញលេញលុះត្រាតែដៃគូមានភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក។ ចុះបើអ្នកខំ​ស្មោះ​តែម្ខាង តែប្ដីអ្នកបែរជាលួចក្បត់អ្នកវិញ តើគ្រួសារមួយនេះនៅទៅជាយ៉ាងណាទៅ? សុភមង្គលប្រហែលជាមិនមានពេញលេញដូចមុននោះទេ ព្រោះស្វាមីអ្នកបានចែករំលែកឲ្យនារីខាងក្រៅខ្លះបាត់​ទៅ​ហើយ​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយនេះជាវិធីសម្គាល់ថាតើស្វាមីអ្នកមានលួចបែកឆ្វេងស្ដាំ មានស្រីក្រៅ ឬក៏អត់៖

១. មិនផ្អែមល្ហែមជាមួយអ្នកដូចមុន

រូបតំណាង
រូបតំណាង

តើគាត់មានពេលវេលាឯណាសម្រាប់បង្កើតភាពផ្អែមល្ហែមឲ្យអ្នកបានទៅ បើគាត់កំពុងតែឈ្លក់វង្វេង​ជាមួយ​នឹង​រសជាតិ​​ថ្មីនៅខាងក្រៅហើយនោះ។ អ្នកទីបីប្រហែលជាមានសំណាងជាងអ្នក ព្រោះតែស្វាមីអ្នកតែងតែផ្គាប់ផ្គន់​គេ​គ្រប់សព្វបែបយ៉ាង មិនថារឿងលើគ្រែ ឬជីវិតឯកជននោះឡើយ។

២. អារម្មណ៍ក្នុងការរួមភេទ

រូបតំណាង
រូបតំណាង

គាត់ប្រហែលជានឿយណាយជាមួយរសជាតិដដែលហើយ ទើបគាត់មិនសូវខ្វល់ខ្វាយនឹងរឿងនេះ​ជាមួយអ្នក​ទៀត​នោះ​ឡើយ។ មិនយូរមិនឆាប់គាត់ប្រហែលជាចាកចេញពីអ្នក និងកូនៗទៅរស់នៅជាមួយស្រីថ្មីផងក៏មិនដឹង។

៣. រករឿងឈ្លោះគ្រប់ពេល

រូបតំណាង
រូបតំណាង

គាត់ប្រហែលជាបានតាំងចិត្តថានឹងធ្វើឲ្យអ្នកខឹង ដើម្បីគាត់បានលេះទៅខាងក្រៅ។ វិធីសាស្រ្តមួយនេះ​មើលទៅវា​ស្មើភាព​គ្នា តែធាតុពិតទៅគាត់ខ្សែលើៗអ្នកខ្លាំងណាស់ គាត់តែងតែរករឿងឈ្លោះជាមួយអ្នកគ្រប់ពេល ធ្វើយ៉ាងណា​ឲ្យ​អ្នក​មានអារម្មណ៍ថានឿយណាយ ហើយដោះលែងគាត់ដោយខ្លួនឯង៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T