ភ្នំពេញៈ បុរសវ័យប្រមាណជា ៣០ឆ្នាំ ព្រោះតែវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តបញ្ចប់បញ្ហា ដោយការ លោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សថ្មី តែអាយុមិនអស់ ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះទាន់ ពេល។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃចន្ទ ទី០៩ ខែមេសា បុរសម្នាក់ បានមកលោតទឹកពីលើស្ពានព្រះមុនីវង្សថ្មី ក្នុងបំណងបញ្ចប់ជីវិត និងបញ្ចប់បញ្ហា ដែលចាក់ ស្រេះក្នុងគ្រួសារ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះ ជួយសង្រ្គោះទាន់ពេលវេលា បង្កឲ្យភ្ញាក់ផ្អើលអស់អ្នកដំណើរ ដែលកំពុងធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ និងព្រះមុនីវង្សថ្មី។

លោក បូ រស់នៅពោធិចិនតុង បានប្រាប់ថា មូលេហេតុ ដែលរូបគាត់គិតខ្លីបញ្ចប់ជីវិត ដោយការធ្វើអត្តឃាតបែបនេះ ដោយសារមានវិបត្តិក្នុងគ្រួសារ។

ក្រោយពេលស្រង់បានហើយនោះ បុរសរូបនេះ ត្រូវបានសមត្ថកិច្ចយកមកអប់រំ ហើយក៏បញ្ជូនត្រឡប់ ទៅផ្ទះវិញ៕

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]