ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២ មិថុនា លោកនាយកវិទ្យាល័យស្វាយរៀង បានបំភ្លឺទាក់ទងនឹងព័ត៌មាន ដែលបានចុះផ្សាយកាលពីសប្តាហ៍ មុនថា គឺជាការយល់ច្រឡំទេ ការពិតកាលពីថ្ងៃទី២៥ ឧសភា មានយុវតីសិស្សថ្នាក់ទី១០E ម្នាក់ពេលចេញពីរៀនក៏ទៅអូសម៉ូតូចេញ តែកន្លែងដាក់ម៉ូតូចង្អៀតអូសមិនរួច ក៏មានសិស្សប្រុសម្នាក់រៀននៅថ្នាក់ទី១០E ដែរ ជួយទាញម៉ូតូចេញរួចឱ្យម៉ូតូទៅយុវតីនោះ ។

ខណៈនោះក៏មានយុវតីសិស្សថ្នាក់ទី១១E ម្នាក់ និយាយញ៉ោះមិត្តភក្តិរៀនជាមួយគ្នាថា សង្សារគេជួយអូសម៉ូតូគ្នា រួចនាំគ្នាសើចលេង។ ពេលនោះមានបងប្អូនជីដូនមួយ របស់យុវតីសិស្សថ្នាក់ទី១០E នោះឮសិស្សម្នាក់នោះនិយាយថា ប្អូនជីដូនមួយមានសង្សារក៏ទៅ និយាយប្រាប់ប្អូនស្រីជីដូន
មួយ ។ ពេលឮដូច្នេះយុវតីសិស្សថ្នាក់ទី១០E ម្នាក់នោះក៏ខឹងសម្បា យុវតីម្នាក់ដែលនិយាយលេងសើច ថានាងមានសង្សារ ។

លុះនៅថ្ងៃទី២៨ ឧសភា វេលាម៉ោង៦ល្ងាចពួកគេ ទៅរៀនភាសាអង់គ្លេស ហើយទៅហូបបង្អែម និងប្រហិតនៅភូមិរោងបន្លែជួបគ្នា ក៏ហៅទៅសាកសួរនៅមាត់ទន្លេ ថាឯងនិយាយដូច្នេះមិនសមទេ ខ្ញុំគ្មានសង្សារទេ ។ ឯយុវតីដែលបាននិយាយញ៉ោះមិត្តភក្តិ សើចលេងក៏បានសារភាពនិង សុំទោសថា ខ្ញុំនិយាយញ៉ោះលេងទេ ។

ក្រោយមកពួកគេក៏បានយល់ចិត្តគ្នានិងបាន ចាប់ដៃគ្នាសុំរាប់អានជាមិត្តភក្តិហើយក៏ឱបគ្នាជា មិត្តភាព តែយុវតីជាសិស្សានុសិស្សផ្សេងទៀត ដោយឃើញគេណាត់គ្នាទៅមាត់ ទន្លេក៏នាំគ្នាទៅតាមមើល និងយល់ច្រឡំថា យុវតីសិស្សវិទ្យាល័យស្វាយរៀងណាត់ វាយគ្នាហើយធ្វើការសន្និ ដ្ឋាន តែរៀងៗខ្លួនថា គ្មានអ្វីក្រៅពីវាយគ្នាដណ្តើមប្រុសទេ ។ ការពិតគឺជាការយល់ច្រឡំពុំបានវាយគ្នាទេ ក្រោយមកឃើញអ្នកសារព័ត៌មានទៅថតរូបក៏បំបែកគ្នា ទៅរៀនរៀងៗខ្លួនទៅ ។

ជាមួយគ្នានេះ ក្នុងនាមជាសារព័ត៌មានមួយក៏មាន ការសោកស្តាយផងដែរដែលបានយកការ សង្ស័យនេះចុះមកផ្សាយដោយខ្វះប្រភពព័ត៌មានជាក់លាក់ ។ យើងសង្ឃឹមថា ការផ្សាយក្នុងលេខមុននេះអាន ជាការយល់ច្រឡំនិងសុំអធ្យាស្រ័យ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]