កាលពីពេលថ្មីៗនេះ ស្ថាប័នគ្រប់គ្រងអាហារ និងថ្នាំពេទ្យរបស់តៃវ៉ាន់ បានធ្វើការរំលឹកសារជាថ្មី ដែលទាក់ទង នឹងគ្រាប់គុជ ដែលមនុស្សសម័យថ្មីៗ តែងតែនិយមបរិភោគ បានឲ្យដឹងថា គ្រាប់គុជទាំងនេះ មានផ្ទុកសារធាតុអាស៊ីតម្យ៉ាង ដែលអាចបណ្ដាលឲ្យមានជំងឺ តម្រងនោម ក្នុងរយៈពេលវែង។

នៅក្នុងនោះ អជ្ញាធរខាងអាហារ និងពេទ្យសត្វរបស់សឹង្ហបុរី បានបញ្ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅលើគេហទំព័រ កាលពី ថ្ងៃទី ១៧ ខែឧសភាថា តាមការរកឃើញរបស់ ស្ថាប័នគ្រប់គ្រងអាហារ និងថ្នាំពេទ្យរបស់តៃវ៉ាន់ (Taiwan FDA) បានបង្ហាញឲ្យឃើញថា ការប្រើប្រាស់ផលិតផលទាំងនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់ជីវិតឬសុខភាព ភ្លាមៗនោះទេ តែ សម្រាប់ការប្រើប្រាស់នៅក្នុងរយៈពេល វែងចំពោះ ផលិតផលណា ឬគ្រឿងបរិភោគណា ដែលមានផ្ទុកសារជាតិអាស៊ីត maleic  ខ្ពស់នោះ នឹងអាចបំផ្លាញដល់តម្រងនោមបាន។  អ្វីដែលធ្វើឲ្យប៉ះពាល់ខ្លាំងនោះ គឺ ម៉ាកគ្រាប់គុជ Sunright ដែលធ្វើការនាំចូលមកកាន់ ប្រទេសនេះ ត្រូវបានខាង អជ្ញាធរខាងអាហារ និងពេទ្យសត្វរបស់សឹង្ហបុរី (AVA) ឲ្យដកចេញនូវការលក់ ផលិតផលទាំងអស់នេះ ដែលនៅពេលនេះ ត្រូវបានដកចេញជាស្ថាពរហើយ។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺ អជ្ញាធរខាងអាហារ និងពេទ្យសត្វរបស់សឹង្ហបុរី កំពុងតែធ្វើការស្រាវជ្រាវផលិតផល ទាំងឡាយណាដែល ធ្វើការនាំចូលពីប្រទេសតៃវ៉ាន់ ដែលមានផ្ទុកអាស៊ីត maleic នេះ។ 

តើប្រិយមិត្ដយល់យ៉ាងណា ?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]