ពោធិ៍សាត់៖ រថយន្តរបស់ក្រុមហ៊ុនកាពីតូល មួយគ្រឿង បានជ្រុលទៅបុកបាក់បង្កាន់ដៃស្ពាន ធ្លាក់ទៅក្រោម តែសំណាងល្អគ្មានអ្នករងរបួសនោះទេ ព្រោះនៅលើរថយន្ត មានអ្នកបើកបរ និងព្រូរថយន្តតែប៉ុណ្ណោះ។

យោងតាមសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៣រសៀលថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១២ រថយន្តកាពីតូលមួយគ្រឿង មានបញ្ហាម៉ាស៊ីន មិនអាចដំណើរការបាន ហើយក៏ជួលរថយន្តកាំម៉ាស់មួយគ្រឿង សណ្តោងយកទៅជួសជុល ពេលដំណើរដល់លើស្ពានមួយកន្លែង ស្ថិតក្នុងភូមិធ្លាម្អម ឃុំត្នោតជុំ ស្រុកក្រគរ ស្រាប់តែរថយន្តកាពីតូល ដែលខូចនោះ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានបាក់អស់ម្ខាង ហើយជ្រុលធ្លាក់ទៅក្រោមរងការខូចខាតយ៉ាងខ្លាំង តែសំណាងល្អមិនបណ្តាលឲ្យ នរណាម្នាក់រងរបួសនោះទេ ព្រោះនៅលើរថយន្តមានតែអ្នកបើកបរ និងព្រួរថយន្តប៉ុណ្ណោះ។

ក្រោយពេលជួបហេតុការណ៍នេះ ក្រុមហ៊ុនកាពីតូល បានហៅរថយន្តមកស្ទួចយករថយន្ត ដោយឡែក បញ្ហាដែលបណ្តាលឲ្យខូចខាតស្ពាននោះ គេមិនទាន់ដឹងថា ភាគីក្រុមហ៊ុន នឹងត្រូវដោះស្រាយយ៉ាង ណានោះទេ៕

ដោយ៖ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]