រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងសំឡេងធំ នីកូ បានចេញមុខបដិសេធជុំវិញការ ចោទប្រកាន់ថា រូបលោកបានលូកដៃចាប់ប្រដាប់ភេទក្មេងប្រុសម្នាក់ ក្នុងពេលដែលលោកកំពុងថត ឈុតចម្រៀងខារ៉ាអូខេ។ ការបដិសេធរបស់តារាចម្រៀង ប្រចាំផលិតកម្មMរូបនេះ ក្រោយពេលរូបភាពមួយសន្លឹកត្រូវ គេបញ្ចេញជាសាធារណៈ ដែលមើលទៅដៃរបស់តារា ចម្រៀងរូបនេះបានលូកចូលក្នុងខោក្មេងប្រុស ម្នាក់ដែលបានថតជាមួយនោះ ។

រូបថតមួយសន្លឹកនេះបានបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីស្រទាប់មហាជន ខណៈពេលដែលកន្លងមក តារាចម្រៀងរូបនេះ ត្រូវគេសង្ស័យថា ទាក់ទងស្នេហាភេទដូចគ្នាជាមួយតារាសម្ដែង និងពិធីករលោក អៀង វិច្ឆ័យ។ ប៉ុន្ដែរឿងរ៉ាវមួយនេះ ត្រូវបានហើរចេញពីត្រចៀកមជ្ឈដ្ឋានខាងក្រៅទៅវិញ បន្ទាប់ពីតារាទាំងពីរដួងបានបដិសេធពីការចោទប្រកាន់នេះ ។ រឿងរ៉ាវមួយបានចប់ ស្រាប់តែរឿងថ្មីមួយទៀតបានកើតឡើងចំពោះតារាចម្រៀងរូបនេះ នាំឱ្យគេជឿថា នីកូ ពិតជាតារាមួយដួងដែលស្រឡាញ់ភេទដូចគ្នា ដូចអ្វីដែលគេធ្លាប់សង្ស័យនោះ ។

ទោះជាយ៉ាងណា ក្ដីជាថ្មីម្ដងទៀតតារាចម្រៀងត្រកូលអ្នកសិល្បៈរូបនេះ បានប្រញាប់បដិសេធដើម្បីលុបលាងភាពអាម៉ាស់ និងកុំឱ្យខូចឈ្មោះក្នុងនាមតារាចម្រៀងម្នាក់ ដែលមានឈ្មោះបោះសំឡេងដែរនោះ ។ នីកូ អះអាងថា រូបគេមិនបានប្រព្រឹត្ដដូចការចោទ ប្រកាន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមទេ នេះជាការយល់ច្រឡំ និងបានស្នើសុំឱ្យពិនិត្យឱ្យបានច្បាស់ ។ តារាចម្រៀងរូបនេះបញ្ជាក់ថា លោកបានថតជាមួយក្មេងប្រុស ម្នាក់នោះមែន ប៉ុន្ដែដៃរបស់លោកដាក់នៅកៀនខាងក្រោយ មិនមែនដាក់ក្នុងហោប៉ៅក្មេងប្រុសនោះទេ ។ សកម្មភាពនោះគឺនៅពេលលោក ថតខារ៉ាអូខេជាមួយក្រុមការងារ និងតារាសម្ដែងនាង តេង លក្ខិណា ។

តារាចម្រៀង នីកូសម្ដែងការមិនសប្បាយចិត្ដឡើយ នៅពេលដែលរូបភាពនោះ មើលទៅមិនសូវល្អ និងឃើញគេបង្ហោះព្រោងព្រាត ហើយបង្កើតឱ្យមានការភ័ន្ដច្រឡំ ។ ទោះយ៉ាងណាក្ដីតារារូបនេះស្នើសុំកុំឱ្យ យល់ច្រឡំ ហើយបង្កឱ្យកាន់តែធំឡើង ខណៈពេលដែលរូបលោកមិនធ្លាប់មាន ប្រវត្ដិបែបនេះឡើយ ។ ដោយឡែកនៅក្នុង គណនេយ្យហ្វេសប៊ុកដែលដាក់ឈ្មោះថាTroll khmer បានសរសេរបកស្រាយជុំវិញបញ្ហានោះ ដោយអះអាងថា «រូបភាពនោះជារូបភាពធម្មតា និងមិនមែនកាត់តឡើយ ដោយលោកនីកូ ពិតជាបានថតរូបជាមួយក្មេងប្រុសម្នាក់នោះមែន តែមិនមែនលូកដៃចូលក្នុងខោ ក្មេងប្រុសម្នាក់នោះឡើយ ។

សូមលោកអ្នកពិនិត្យឱ្យបានច្បាស់ តាមពិតដៃរបស់គាត់ដាក់ នៅខាងក្រោយ និងកៀកភ្លៅប្អូនប្រុសម្នាក់នោះ តែខោប្អូនប្រុសម្នាក់នោះពេលអង្គុយទៅវាប៉ោងឡើង ហើយដោយកាមេរ៉ាថតនៅពីមុខ ក៏មើលទៅដូចលោកនីកូ បានលូកចូលក្នុងខោប្អូនប្រុសម្នាក់នោះ ។ នេះជាការភាន់ច្រឡំមួយចំពោះដល់លោកដូច្នេះ សូមអ្នកទាំងអស់គ្នាកុំបន្ដយល់ច្រឡំបែបនេះទៀត» ៕




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ