ម៉ាកយីហោគ្រឿងបរិក្ខារសង្ហារឹម និងគ្រឿងលម្អប្រណិតលំដាប់ពិភពលោក Haworth បានមកដល់ប្រទេសកម្ពុជាហើយ

//s9.kh1.co/09/09fd799f860150c07b82db34f62255489ce854ef.jpg
សង្គម

 ០៤-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ម៉ាកយីហោលំដាប់ពិភពលោកផ្នែកផ្គត់ផ្គង់គ្រឿងបរិក្ខារសង្ហារឹម និងគ្រឿងលម្អរប្រណិត Haworth បានបោះជំហានរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមិន លីមីធីត ដោយផ្ដោតសំខាន់ទៅលើគ្រឿងបរិក្ខារផ្នែកខាងក្នុងនៃការិយាល័យ កន្លែងធ្វើការរួម បន្ទប់ប្រជុំ កន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានជាដើម

ភ្នំពេញ៖ ម៉ាកយីហោលំដាប់ពិភពលោកផ្នែកផ្គត់ផ្គង់គ្រឿងបរិក្ខារសង្ហារឹម និងគ្រឿងលម្អប្រណិត Haworth បានបោះជំហានរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមិន លីមីធីត ដោយផ្ដោតសំខាន់ទៅលើគ្រឿងបរិក្ខារផ្នែកខាងក្នុងនៃការិយាល័យ កន្លែងធ្វើការរួម បន្ទប់ប្រជុំ កន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth

ការរៀបចំទីតាំង និងគ្រឿងបរិក្ខារផ្នែកខាងក្នុងនៃការិយាល័យឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន គឺជារឿងដែលចាំបាច់សម្រាប់ម្ចាស់ក្រុមហ៊ុនគ្រប់រូបគួរពិចារណា ដោយសារបុគ្គលិកភាគច្រើនបានចំណាយពេលវេលារបស់ពួកគេនៅក្នុងការិយាល័យច្រើនជាងនៅផ្ទះ ដូច្នេះប្រសិនបើការិយាល័យរបស់ពួកគេប្រកបដោយភាពច្នៃប្រឌិត ផាសុកភាព និងបរិយាកាសល្អ នោះនឹងអាចជំរុញផលិតភាពការងារឲ្យកាន់តែល្អប្រសើរជាងមុនជាក់ជាមិនខាន ជាពិសេសការបង្កើតគំនិតច្នៃប្រឌិតថ្មីៗនឹងអាចកើតឡើងបានគ្រប់ពេលវេលា។

  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth

ដោយសារតែបទពិសោធន៍ និងទេពកោសល្យដ៏ប៉ិនប្រសព្វនៃការផលិត ជាមួយនឹងការយល់ច្បាស់នូវអ្វីដែលជាតម្រូវការចាំបាច់របស់អតិថិជន ទើបម៉ាកយីហោ Haworth បានទទួលលិខិតសរសើរលំដាប់ថ្នាក់ពិភពលោកជាច្រើនដូចជា BIFMA INTERNATIONAL, FSC Wood Provider, bsi. ISO 14001 Environmental Management និង GREENGUARD ជាដើម។ តាមរយៈលទ្ធផលនេះសបញ្ជាក់ឲ្យឃើញថាម៉ាកយីហោដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨នេះបានគិតគូរយ៉ាងល្អិតល្អន់ ហ្មត់ចត់ដល់បរិស្ថាន​ និងបរិយាកាសការងារចំពោះមនុស្សជាតិជុំវិញពិភពលោកយ៉ាងពិតប្រាកដ។

  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth

ក្នុងការបោះជំហានមកដល់ប្រទេសកម្ពុជាជាលើកដំបូងរបស់ Haworth តាមរយៈក្រុមហ៊ុន​​​​​​ វឌ្ឍនៈ អ៊ិនវេសមិន លីមីធីត ម៉ាកយីហោល្បីនេះបានចូលរួមសហការក្នុងការរចនាផ្នែកខាងក្នុងនៃការិយាល័យរបស់ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកចំនួន២រួចមកហើយគឺ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) និង Representative Office of Target Global Sourcing Limited។

អតិថិជនទាំងអស់អាចសាកសួរព័ត៌មានលម្អិត​ និងធ្វើការកុម្ម៉ង់គ្រឿងបរិក្ខារផ្នែកខាងក្នុងនៃការិយាល័យ គ្រឿងបរិក្ខារប្រណិតផ្សេងៗពីម៉ាកយីហោ​ Haworth នៅប្រទេសកម្ពុជាបាន​ ដែលមានទីតាំងស្ថិតនៅក្នុងអគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ជាន់ទី៧ យូនីត ០៧០១- ០៧០៤ ហើយអតិថិជនទាំងអស់ក៏អាចធ្វើការកក់ទុកជាមុនទៅលើគ្រឿងបរិក្ខារផ្សេងៗបានតាមរយៈលេខទូរសព្ទ ០២៣​ ៩៦៣ ០២៩ ឬ ០១៥​​ ៤៥១ ០៩៥។

  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth

ម៉ាកយីហោប្រណិតលំដាប់ពិភពលោក Haworth បានបង្កើតឡើងនៅឆ្នាំ១៩៤៨ ដែលមានការិយាល័យធំៗនៅប្រទេសហូឡង់ និងនៅរដ្ឋមីឈីហ្គេននៃសហរដ្ឋអាមេរិក។ មកទល់សព្វថ្ងៃនេះក្រុមហ៊ុនជំនាញលើផ្នែកគ្រឿងសង្ហារឹម និងបរិក្ខារប្រណិតលមនិងបរិក្ខារប្រណិតលម្អផ្នែកខាងក្នុងនេះបានបម្រេីសេវាខ្លួនជាង​ ១២០ប្រទេសជុំវិញពិភពលោកហើយ៕

  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
  ម៉ាកយីហោ Haworth
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T