សង្ខេបព្រឹត្តិការណ៍ប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៥ និងការចាប់រង្វាន់១០ម៉ឺនដុល្លាប្រចាំឆ្នាំរបស់ផ្សារទំនើប វឌ្ឍនៈកាពីតាល

//s9.kh1.co/69/692fd080df5a72bd43a587ea2e94499db6cafaaf.jpg
សង្គម

 ៣១-សីហា-២០២៣ ៣ល្ងាច · ៨ ខែមុន

ខួបអនុស្សាវរីយ៍លើកទី៥ និងការចាប់រង្វាន់ ដែលមានទឹកប្រាប់សរុបដល់ទៅ១០ម៉ឺនដុល្លារ កាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ផ្សារទំនើបវឌ្ឍនៈកាពីតាល តែងតែមានកម្មវិធីសប្បាយៗជាច្រើន ជាមួយនឹងការរៀបចំថ្មីៗគួរឲ្យចាប់អារម្មណ៍ ជូនអតិថិជនរបស់ខ្លួន។ មិនខុសពីឆ្នាំកន្លងទៅ ផ្សារទំនើបវឌ្ឍនៈកាពីតាល ក៏មានការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៥ និងការចាប់រង្វាន់ ដែលមានទឹកប្រាប់សរុបដល់ទៅ១០ម៉ឺនដុល្លារ កាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយរួមមានកម្មវិធីប្លែកៗជាច្រើនតាំងពីដើមរហូតដល់ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

ជាងនេះទៅទៀត ពិធីករក្នុងកម្មវិធីគឺ កញ្ញា សុភ័ក្រ កុសុម៉ា និងលោក Summer បានញ៉ាំង ព្រឹត្តិការណ៍នេះ ឲ្យកាន់តែមានភាពរំភើបរីករាយពេញមួយរាត្រីជាមួយនឹងការជជែកកំសាន្តជាមួយតារាចម្រៀង និងភ្ញៀវកិត្តិយសរបស់កម្មវិធី។ ក្នុងការប្រគំតន្រ្តីនោះផងដែរក៏មានវត្តមានតារាចម្រៀងល្បីៗដូចជាលោក Suly Pheng, ក្រុមSlapHouse, VIS, និង H.E.N.G ដែលបានធ្វើឲ្យការប្រគំតន្ត្រីកាន់តែមានភាពសប្បាយរីករាយ និងទាក់ទាញថែមទៀត។ រឹតតែពិសេសទៅទៀតនោះគឺជួបជាមួយ Miss Grand Cambodia Top 5 ដែលមានវត្តមានជាតារាដើរបង្ហាញម៉ូដ Fashion Show ព្រមទាំងមានតារាម៉ូដែលល្បីៗជាច្រើងនាក់ទៀតដែលបានដើរបង្ហាញម៉ូតសម្លៀកបំពាក់ និងកាបូបប្រណីតនារដូវកាលថ្មីចុងក្រោយពីម៉ាកលំដាប់អន្តរជាតិដូចជា Balenciaga, Burberry, Dolce&Gabbana, Boss, Moncler, Ferragamo, Versace និង Bottega Veneta ដែលជាកម្មវិធី Highlight របស់ព្រឹត្តិការណ៍នេះ បានទទួលការអបអរសាទរនិងគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

រូបភាព
រូបភាព

ក្រៅពីកម្មវិធីកម្សាន្តសប្បាយៗ អតិថិជននិងអ្នកចូលរួមទាំងអស់អាចភ្លក់ដោយឥតគិតថ្លៃនូវភេសជ្ជៈ វី-អាកទីវ V-Active, ស្រាបៀរវឌ្ឍនៈ - Vattanac Premium Beer និង Dragon Premium Dark Beer។ ទន្ទឹមនឹងនេះផងដែរ កម្មវិធីក៏មានការចាប់ឆ្នោតយករង្វាន់ធំ និងរង្វាន់លើកទឹកចិត្តដែលមានតម្លៃសរុបជាទឹកប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ សម្រាប់អតិថិជនរបស់ ផ្សារទំនើបវឌ្ឍនៈកាពីតាល ក៏ដូចជាប្រិយមិត្តដែលទស្សនាការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ វឌ្ឍនៈកាពីតាល។

វឌ្ឍនៈកាពីតាល ក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនបន្ថែមទៀតផងដែរ កុំភ្លេចចូលរួមតាមដានទាំងអស់គ្នា ថាតើនឹងមានអ្វីថ្មីហើយប្លែកជូនលោកអ្នកនាពេលខាងមុខ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T