ព្រឹត្តិការណ៍ប្រគំតន្ត្រី ខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈកាពីតាល!

//s9.kh1.co/ff/ff591818b5d0e80f4fc2e878d173cf41236732c8.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈកាពីតាល នឹងប្រព្រឹត្តិឡើងដោយមានការរៀបចំរចនាថ្មីប្លែកភ្នែក។

ភ្នំពេញ៖ នៅថ្ងៃនេះ ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈកាពីតាល នឹងប្រព្រឹត្តិឡើងដោយមានការរៀបចំរចនាថ្មីប្លែកភ្នែក ព្រមទាំងមានកម្មវិធីសប្បាយៗជាច្រើនផងដែរ។ លើសពីនេះទៅទៀត ការប្រគំតន្ត្រីនេះក៏នឹងមានការសម្តែងពីតារាចម្រៀងកិត្តិយសដូចជា លោក Vanthan កញ្ញា Sophia Kao លោក RuthKo លោក Vin Vitou រួមទាំងវត្តមានរបស់កំពូលតារាចម្រៀង មាស សុខសោភា ដែលជាតារាតំណាងផលិតផល ស្រាបៀរ វឌ្ឍនៈ ហើយលោកអ្នកនឹងទទួលបានចំណីចក្ខុប្លែកជាមួយការសម្តែងជាមួយបទចម្រៀងកន្រ្តាក់អារម្មណ៍ពី DJ Alex Matt និង Christ Diva ដោយមានកញ្ញា សុភ័ក្រ កុសុម៉ា និងលោក ដេវិត ទ្រីវ ជាពិធីករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈកាពីតាល
ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈកាពីតាល

ចំណែកឯកម្មវិធី Highlight នារាត្រីនេះ គឺការដើរម៉ូតសម្លៀកបំពាក់ពីម៉ាកយីហោប្រណីត លំដាប់អន្តរជាតិដែលឆ្នាំនេះផ្សារទំនើបវឌ្ឍនៈកាពីតាល បានជ្រើសយកតារាម៉ូដែលសម្រាប់ដើរបង្ហាញម៉ូតយ៉ាងសម្រិតសម្រាំងពីក្នុងកម្មវិធី Model Casting កាលពីពាក់កណ្តាលខែកក្កដា។ បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសពីកម្មវិធី Model Casting មានចំនួនសរុប ១៤ នាក់ដូចជា៖

Bun Socheata, Daphne Yong Jia, Kevin Tes, Kim Hanbin, Liia Vovobeva (Bembi), Matthew Deth, Oum Molita, Sam Rithearasopisey, Soeun Darong, Sok Kanika, Sura Dara, Tith Chansen, Tou Tolou, និង You Thoanvannak

   បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសពីកម្មវិធី Model Casting
   បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសពីកម្មវិធី Model Casting

ទន្ទឹមនឹងនេះ កម្មវិធី Fashion Show ក៏នឹងមានវត្តមានអ្នកនាង ប្រាសាទ ដាវីន លោក Lee Myko ដែលជាអ្នកតំណាង ស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈប្រ៊ូវើរី, Marianne Clais, Olivier, និង Yuri មកធ្វើជាអ្នកដើរម៉ូតកិត្តិយស។ សម្រាប់បេក្ខជន បេក្ខនារី មានសមត្ថភាពដែលមិនត្រូវបានជ្រើសរើសសម្រាប់កម្មវិធី Fashion Show នាចុងសប្តាហ៍នេះ នឹងត្រូវបានក្រុមការងាររក្សាឈ្មោះទុកដើម្បីចូលរួមក្នុងគម្រោងជាច្រើនទៀតរបស់ វឌ្ឍនៈគ្រុប ក្នុងពេលខាងមុខ។

ក្រៅពីកម្មវិធីសប្បាយៗ ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ នៃផ្សារទំនើបវឌ្ឍនៈកាពីតាល ក៏មានការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំ និងរង្វាន់លើកទឹកចិត្តពីកម្មវិធី Easy Win នៅលើទំព័រ Facebook ផ្លូវការរបស់វឌ្ឍនៈកាពីតាលជាច្រើនសន្ធឹកសន្ធាប់ ពីម៉ាកយីហោប្រណិតៗគិតជាទឹកប្រាក់សរុបចំនួន ១០ម៉ឺនដុល្លារ សម្រាប់អតិថិជនរបស់ ផ្សារទំនើបវឌ្ឍនៈកាពីតាល រួមជាមួយនឹងរង្វាន់បន្ថែមផ្សេងៗទៀតសម្រាប់អ្នកដែលមកទស្សនាផ្ទាល់ផងដែរ។

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ គឺជាការដាក់បង្ហាញនូវម៉ាកស្រាបៀរថ្មីមួយទៀតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាប្រភេទស្រាបៀរទឹកខ្មៅ មានក្លិនផ្អែមឈ្ងុយពីការ៉ាមែលនិងកាហ្វេ ដំបូងគេផលិតនៅប្រទេសកម្ពុជា។ Dragon Premium Dark Beer មានរសជាតិស្រទន់ប្លែកពីស្រាបៀរទឹកខ្មៅទូទៅ និងត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ពីគ្រឿងផ្សំដូចជា ស្រូវសាលីដែលមានគុណភាពខ្ពស់បំផុត ផ្កាហប់ និងទឹក ក្រោមការគ្រប់គ្រងប្រកបដោយមោទនភាពរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ កុំភ្លេចចូលរួមក្នុងកម្មវិធីទាំងអស់គ្នា ដើម្បីបានភ្លក់ឱជារសថ្មី ប្លែក ជាលើកដំបូងរបស់ស្រាបៀរ Dragon Premium Dark Beer ដោយសេរី និងឥតគិតថ្លៃ។

ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ នេះ នឹងធ្វើឡើងនៅ ផ្សារទំនើបវឌ្ឍនៈកាពីតាល ជាន់ផ្ទាល់ដី នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នេះ ចាប់ពីម៉ោង ៥ល្ងាចតទៅ។ លោកអ្នកអាចចូលរួមទស្សនាដោយឥតគិតថ្លៃ តាមរយៈការចុះឈ្មោះដើម្បីទទួលយកសំបុត្រពីតំណភ្ជាប់លើទំព័រហ្វេសប៊ុកផ្លូវការ ផ្សារទំនើបវឌ្ឍនៈកាពីតាល ដែលចំនួនសំបុត្រចូលរួមមានកំណត់៕

នាំមកជូនដោយ៖ ស្រាបៀរវឌ្ឍនៈ - Vattanac Premium Beer និង Dragon Premium Dark Beer!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T