កប់ស៊េរី! វឌ្ឍនៈ កាពីតាល រៀបចំកម្មវិធីតន្រ្តីឆ្លងឆ្នាំ សកលឆ្នាំនេះ ឡើងអ៊េមហ្មង!

//s9.kh1.co/eb/ebaee557622aa879e4f0c6a2a23bb47ae9f085fe.jpg
តារា & កម្សាន្ដ

 ០២-មករា-២០២៣ ៨ល្ងាច · មួយឆ្នាំមុន

វឌ្ឍនៈ កាពីតាល រៀបចំកម្មវិធីតន្រ្តីឆ្លងឆ្នាំសកលស្វាគមន៍ឆ្នាំ ២០២៣ យ៉ាងគគ្រឹកគគ្រេង ជួបជាមួយតារាល្បីៗលំដាប់ប្រទេស។

កម្សាន្ត ៖ ជារៀងរាល់ឆ្នាំ វឌ្ឍនៈ កាពីតាល តែងតែមានរៀបចំកម្មវិធីពិសេសៗ ជូនអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន នាឱកាសឆ្លងឆ្នាំសកល ហើយឆ្នាំនេះ ក៏មិនខុសពីឆ្នាំកន្លងទៅផងដែរ ដែលការកម្សាន្ត គឺកាន់តែមានភាពពិសេសទ្វេដងថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

កាលពីយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ វឌ្ឍនៈ កាពីតាល បានរៀបចំកម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំសកល ដែលផ្តល់ជូននូវភាពសប្បាយរីករាយអស្ចារ្យ ចាប់តាំងពីបើកកម្មវិធីរហូតដល់ពាក់កណ្តាលអធ្រាត្រ ជាមួយនឹងការចូលរួមផ្ទាល់ពីសំណាក់ទស្សនិកជនរាប់ពាន់នាក់ នៅសួន វឌ្ឍនៈ កាពីតាល ឡាហ្វ៍ស្តាយផាក។

អ្វីដែលអ្នកចូលរួមទាំងអស់ចាប់អារម្មណ៍ជាងគេបំផុតនោះគឺ ការររចនា និងតុបតែង ទីតាំងប្រគំតន្រ្តីដែលមានលក្ខណៈកាន់តែថ្មី ហើយប្លែក ជាមួយនឹងពណ៌រំលេចដែលគួរឲ្យទាក់ទាញខ្លាំងមែនទែន។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

រីឯការប្រគំតន្រ្តីទាំងមូលវិញ ក៏មានភាពប្លែកផងដែរ ដែលកម្មវិធីត្រូវបានបើកដោយការសម្តែងព្យុហយាត្រា ពីក្រុមកាយរិទ្ធិ Wat Koh Marching Band មកពីសាលាវត្តកោះ ដែលជាបទពិសោធន៍ដ៏ថ្មីមិនធ្លាប់មាន ក្នុងការប្រគំតន្រ្តីពីមុនមក។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លើសពីនេះទៅទៀត ទស្សនិកជនទាំងអស់ បានទទួលនូវភាពសប្បាយរីករាយជាមួយនឹងវត្តមាន និងការសម្តែងពីកំពូលតារាចម្រៀងអ្នកនាង ឪក សុគន្ធកញ្ញា និងលោក ព្រាប សុវត្ថិ ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀត ដូចជាកញ្ញា Tey$ ក្រុម KlapYaHandz, La Cima Cartel, និង POLARIX ។ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្នុងឱកាសនោះ អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ព្រាប សុវត្ថិ ក៏បានលើកយកនូវបទចម្រៀង ដែលមានភាពល្បីល្បាញ នៅក្នុងអំឡុងឆ្នាំ ២០០២ ធ្វើឲ្យទស្សនិកជន ដែលបានមកចូលរួម ក្នុងកម្មវិធីការប្រគំតន្ដ្រីឆ្លងឆ្នាំសកល កាន់តែមានភាពសប្បាយរីករាយ។ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ចំនុចដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់ ភ្ញាក់ផ្អើល និងហ៊ោរកក្រើកឆាកនោះ គឺវត្តមានរបស់លោកសុវត្ថិ មុនីវណ្ណ ដែលធ្វើការបកស្រាយចម្រៀងជាច្រើនបទ ជាមួយលោក ព្រាប សុវត្ថិ ផ្ទាល់ ដែលញាំងឲ្យកម្មវិធីកាន់តែមានភាពរំភើបសប្បាយរីករាយ។ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

មិនខុសពីសព្វមួយដង វឌ្ឍនៈ កាពីតាល ក៏បានរៀបចំកម្មវិធីដើរម៉ូដសម្លៀកបំពាក់រដូវកាលចុងក្រោយ ដោយតារាបង្ហាញម៉ូដលំដាប់អន្តរជាតិ ពីម៉ាកយីហោលំដាប់ពិភពលោកដូចជា Balenciaga, Burberry, Dolce & Gabbana, Hugo Boss, Moncler, Polo Ralph Lauren, Stefano Ricci, និង Versace ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្រៅពីការសម្តែងពីកំពូលតារាចម្រៀងទោល និងជាក្រុម ព្រមទាំងការដើរម៉ូដសម្លៀកបំពាក់ កម្មវិធីក៏បានអញ្ជើញ DJ មកធ្វើការចាក់ចម្រៀងសប្បាយៗជូនដល់ទស្សនិកជនទាំងអស់ ដើម្បីរាំកម្សាន្តរហូតដល់ម៉ោង ២ រំលងអធ្រាត្រដែលធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំកាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត។ នេះគឺជាការបើកទំព័រឆ្នាំថ្មីដែលមិនអាចបំភ្លេចបាន ដោយសារតែភាពសប្បាយរីករាយ មានតាំងពីដើមរហូតដល់ចប់កម្មវិធី។ កុំភ្លេចតាមដានទាំងអស់គ្នាថា វឌ្ឍនៈ កាពីតាល នឹងមានអ្វីប្លែកបន្ថែមទៀតសម្រាប់ប្រិយមិត្តទាំងអស់ក្នុងឆ្នាំនេះ។

ឧបត្ថម្ភដោយ៖ វឌ្ឍនៈគ្រុប – Vattanac Group

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T