ទីកន្លែងធ្វើការដ៏ប្រណីត Atom នឹងក្លាយជាការិយាល័យនិងបន្ទប់ប្រជុំសម្រាប់អ្នកជំនួញដ៏ថ្មីបំផុតក្នុងទីក្រុងភ្នំពេញ

//s9.kh1.co/cd/cdff9bdbdb01c1ad9b488da669a80f01c38a8e0f.jpg
សង្គម

 ១១-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Atom ដែល​ជា​កន្លែង​ធ្វើ​ការ​ថ្មី​ដែល​ប្រកប​ទៅ​ដោយ​ការ​រចនា​ដ៏ពេញ​និយម​នឹង​ចាប់​ផ្តើម​បើក​បម្រើ​អតិថិជន​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ថ្ងៃនេះ​។

ភ្នំពេញ៖ Atom ដែល​ជា​កន្លែង​ធ្វើ​ការ​ថ្មី​ដែល​ប្រកប​ទៅ​ដោយ​ការ​រចនា​ដ៏ពេញ​និយម​នឹង​ចាប់​ផ្តើម​បើក​បម្រើ​អតិថិជន​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ថ្ងៃនេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយ​នឹង​​ការ​រចនា​ដ៏សក្តិសម​បំផុត​សម្រាប់​សហគ្រិន អ្នក​ជំនួញ ក្រុម​ហ៊ុន​​​ធនតូច​និង​ធំគ្រប់​ប្រភេទ​​ Atom ​គឺជា​ការ​រចនា​​ចុង​ក្រោយ​បង្អស់​របស់​អគារ​ពាណិជ្ជកម្ម​វឌ្ឍនៈ​។​

Atom ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​អគារវឌ្ឍនៈជាន់​ទី​៦ ដែល​ជា​ទីតាំង​​ប្រកប​ដោយ​​កិត្យានុភាព​​សម្រាប់​ជំនួញ​គ្រប់​ប្រភេទ​ ជា​មួយ​នឹង​ទំហំ​ដ៏​ធំ​ទូលាយ​ដល់​ទៅ​៥៧៥ម៉ែត្រការ៉េ រាងអក្សរL ងាយ​ស្រួល​ក្នុង​ការ​​បង្ហាញ​​ម៉ាក​ផលិត​ផល​និង​ជំនួញ​ទី​នោះ​បាន​យ៉ាង​ល្អឥត​ខ្ចោះ​។

ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom

លោក M Moser  ដែល​ជា​អ្នក​​​រចនាទីកន្លែង​ធ្វើ​ការឈាន​មុខ​នៅទូទាំង​ពិភព​លោក បាន​បង្កើត Atom ​ក្រោម​ការ​គិត​គូរ​យ៉ាង​ម៉ត់​ចត់​ទៅ​លើ​សារៈសំខាន់​នៃ​តុល្យភាព​ការងារ​និង​ជីវិត​។ Atom នឹង​មិន​ត្រឹម​តែ​ជា​កន្លែង​ធ្វើ​ការ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ត្រូវ​​ការ​កន្លែង​ធ្វើ​ការ​ប្រកប​ដោយ​បរិយាកាសស្រស់​ស្រាយ​​និង​ផាសុក​ភាព​ ជាមួយ​​គ្រឿង​សង្ហារឹម​​​ដែល​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​ម៉ត់​ចត់​។​

លោក​ M Moser បាន​ឲ្យ​ដឹង​ថា​៖ 

«ពួក​យើង​​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​ជ្រើ​ស​រើស​ឲ្យ​មក​ធ្វើ​ការ​បង្កើត​ទី​កន្លែង​​មួយ​នេះ​ឡើង​។ ពួក​យើង​ក៏​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​យើង​ទៅ​លើ​ការ​បង្កើត​ទី​កន្លែង​ធ្វើ​ការ​ពី​ចម្ងាយ​មួយ​នេះ​ឡើង​។ វា​ច្បាស់​ខ្លាំង​ណាស់​ដែល​បុគ្គល​ម្នាក់​ៗ​ជា​ទូទៅ​តែង​តែ​ចង់​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ឬ​ធ្វើ​ការ​សហការ​ជាមួយ​គ្នា​។ បើ​ទោះ​បី​​មនុស្ស​ម្នាក់​ៗ​មាន​ចំណង់​ចំណូល​ចិត្ត​​ទៅ​លើ​កន្លែង​ធ្វើ​ការ​ខុសៗ​គ្នា​​​ក៏​ដោយ ទី​កន្លែង​ធ្វើ​ការ​នាពេល​អនាគត​នឹងមិន​​ផ្តោត​ទៅ​លើ​ការ​រៀប​ចំតុកៅអីឬសាឡុង​តែ​មួយ​មុខ​នោះ​ទេ តែវា​នឹង​នាំយក​នូវ​បរិយាកាស​ធ្វើ​ការដែល​អ្នក​រាល់​គ្នា​អាច​ជួប​មុខ​ផ្ទាល់​និង​ធ្វើ​ការ​ផ្លាស់​ប្តូរបទពិសោធន៍​រវាង​គ្នា ​និងរវាង​​ស្ថាប័ន​ផង​ដែរ​»។

លោក​ M Moser

ចំពោះ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍លើ​​ការ​រចនាផ្នែក​ខាង​ក្នុង​អគារ​ នឹង​បាន​ស្គាល់​ពីស្នាដៃ​របស់​លោក Haworth ​ដែល​ជា​ទូទៅ​លោក​តែង​តែ​រចនា​​ដោយ​បំពាក់​​កៅអីសាឡុង និង​តុ​កាហ្វេ​ទាបៗ ដែល​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​ធ្វើ​ការងារ​កាន់​តែ​មាន​ភាព​រីក​រាយ​​ ជាមួយ​នឹង​ទស្សនីយភាព​ទីក្រុង​ទាំង​មូល​ពី​លើ​អគារ​យ៉ាង​ខ្ពស់​​។

លោក​ Haworth បាន​ឲ្យ​ដឹង​ថា​៖ 

«កន្លែងធ្វើ​​​ការងារ​ដ៏​ល្អបំផុត​​មិន​មែន​ជា​កន្លែង​ដែល​ផ្តល់​តុកៅអី​សម្រាប់​អង្គុយ​ធ្វើ​ការ​នោះ​ទេ។ វា​ជា​កន្លែង​​ដែល​ផ្តល់​ផាសុកភាព អារម្មណ៍ស្រស់​ថ្លា ជ្រះ​ស្រឡះ និង​ជម្រុញ​ឲ្យ​មាន​ការ​សន្ទនា​​រវាង​គ្នា​។ រាល់​ស្នាដៃ​នៃ​ការ​រចនា​របស់​លោក​ Haworth ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​កន្លែង​បង្កើត​​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​គ្នា កន្លែង​ដែល​ជម្រុញ​ការ​គិត ការ​ឆ្លុះបញ្ជាំង​និង​បង្កើន​ទំនាក់​ទំនង​ ដែល​អ្នក​គ្រប់​គ្នា​ពិបាក​ក្នុង​ការ​បដិសេធ​​មក​ការិយាល័យ»។​

លោក​ Haworth 
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom

គ្រឿង​សង្ហារឹមរបស់​ Atom ​ដែល​ត្រូវ​បាន​នាំចូល​ជាពិសេស​ដោយ​ក្រុម​ហ៊ុន​វឌ្ឍនៈ​ (Vattanac Investment)​ បាន​បង្ហាញ​ពី​លក្ខណៈ​ដ៏​ប្រសើរ​នៃ​ការ​ជ្រើស​រើស​ពណ៌​ដែល​​មានសណ្ឋាន​ដីឥដ្ឋ​ ខៀវ​ចាស់​​​​ ​និង​បៃតង​ចាស់​ ក្រាល​ដោយ​កម្រាល​បេតុង​​ ជញ្ជាំង​ពណ៌ឈើ លំអ​ដោយ​រុក្ខជាតិ​បៃតងដែល​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​ទូ​​​ដែក​​។

Atom ត្រូវ​បាន​ចែក​ចេញ​ជា​​​បី​ផ្នែកសំខាន់ៗ៖​

• បន្ទប់​បៃតង៖ ជា​បន្ទប់ប្រជុំ​​ដែល​មាន​ខ្នាត​មធ្យម​​និង​ផ្តល់​ជម្រើស​​ប្រជុំ​សម្រាប់​មនុស្ស​ពីរ​នាក់ ឬ​ការ​អង្គុយ​ធ្វើ​ការ​ម្នាក់​ឯង និង​ជា​កន្លែង​ទូលាយ​ដែល​អាច​រៀប​ចំ​កម្មវិធី​តូច​ៗឬ​សន្និសិទ្ធ​នានា ជាមួយ​នឹង​ម៉ាស៊ីន​បញ្ជាំង​សម្រាប់​ការ​ធ្វើ​បទបង្ហាញ​​ ព្រម​ទាំង​​ផ្តល់​ទស្សនីយភាព​ដ៏​ត្រជាក់​ភ្នែក​នៃ​​ទីក្រុង​​ផង​ដែរ​។

• បណ្ណាល័យ​៖ វា​ជា​កន្លែង​មួយ​ដែល​ផ្តល់​ភាព​បត់​បែន​យ៉ាង​ពិសេស​ទៅ​តាម​តម្រូវ​ការ​និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នកចូល​រួម​​។ វា​ត្រូវ​បាន​​បង្កើត​ឡើង​ពី​បន្ទប់​ប្រជុំ​ចំនួន​៣ មាន​ពណ៌ខុស​ៗគ្នា​ ដែល​អាច​ផ្ទុក​អ្នក​ចូល​រួម​រហូត​ដល់​៣៨​នាក់​ ព្រម​ទាំង​ត្រូវ​បាន​តាំង​លំអ​ដោយ​សម្ភារៈ​ការិយាល័យ គ្រឿង​សង្ហារឹម​ដែល​ងាយ​ស្រួល​ផ្លាស់​ទីនិង​រៀប​ចំ និង​ទូសៀវភៅ​ត្រូវ​បាន​តម្រៀប​យ៉ាង​មាន​សណ្តាប់​ធ្នាប់​នៅ​តាម​ជញ្ជាំង​ ថូ​ផ្កា​និង​រូប​សំណាក់​លំអ​តូច​ៗ ដែល​ញ៉ាំង​ឲ្យ​បរិយាកាស​បណ្ណាល័យ​កាន់តែមាន​ភាព​​ទំនើប​។

• កន្លែង​អង្គុយ​លេង​៖ នេះ​ជា​កន្លែង​លំហ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​សាឡុង​​ កៅអី​សាឡុង និង​តុកាហ្វេ​ដែល​ជម្រុញ​ឲ្យបរិយាកាស​ធ្វើ​ការកាន់​តែ​មាន​ភាព​ស្វាហាប់​​ឡើង​។ អតិថិជន​​ក៏​អាច​មក​ទទួល​ទាន​កាហ្វេ​​ ​នៅពេល​ពួក​គេ​សម្រាកនិង​គយគន់ទេស​ភាព​ទីក្រុង​ពី​លើ​អគារផង​ដែរ​។​

ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom

Atom ក៏​នឹង​​ផ្តល់​ជូន​អ្វី​ៗគ្រប់​យ៉ាង​ដែល​ទាំង​អតិថិជន​ខ្មែរ​និង​បរទេស​រំពឹង​រង​ចាំពី​បទពិសោធន៍នៃ​​កន្លែង​​ធ្វើ​ការ​ថ្មី​នេះ​។ ទាំង​នេះ​រួម​បញ្ចូល​ទាំង​ទូ​សម្រាប់​ដាក់សម្ភារៈ​ផ្ទាល់​ខ្លួន ម៉ាស៊ីន​ព្រីន និង​តុ​ដែល​អាច​កំណត់​កម្ពស់​បាន​។ ទី​កន្លែង​ដែល​ប្រកប​ទៅ​ដោយ​រុក្ខជាតិ​បៃ​តង​នេះ​ក៏​នឹង​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​បង្កើត​ទំនាក់​ទំនង​រវាង​គ្នា​បាន​យ៉ាង​ងាយ​ស្រួល​។ សម្រាប់​អ្នក​ដែល​​​ស្នាក់​នៅក្នុង​អគារ​​​ Atom​ ក៏​​ផ្តល់​លក្ខខណ្ឌ​ពិសេស​ដល់​ពួក​គេ​​ដើម្បី​ឲ្យ​ពួក​គេ​មាន​ពេល​គ្រប់​គ្រាន់​ មុនពេល​ធ្វើ​ការ​​សម្រេច​ចិត្ត​ជួល​រយៈពេល​យូរ​។​​

អ្វី​ដែល​កាន់​តែពិសេស ដោយ​សារ Atom ក៏ជា​ផ្នែក​មួយ​នៃ​វឌ្ឍនៈគ្រុប ដែលតែង​តែ​​ផ្តល់​ភាព​ច្នៃ​ប្រឌិត បង្កើត​ទំនោរថ្មី និង​គោល​​ដៅ​​សម្រាប់​អ្នក​ដែល​និយម​ចូល​ចិត្ត​ការ​រចនា​ខាង​ក្នុង​អគារ​ អតិថិជន​ក៏​នឹង​មាន​ឱកាស​អាច​ត្រលប់​មក​ផ្ទះ​វិញ​ជាមួយ​នឹង​​​​គ្រឿង​សង្ហារឹម​ជាទីពេញ​ចិត្ត​​តាម​រយៈ​ការ​កុម្ម៉ង់​បញ្ជាទិញផង​ដែរ​​​។

​​​Atom ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ការ​រចនាដែល​ផ្តោត​​លើ​សុខុមាលភាព​របស់​​អតិថិជនជាចំបង​។ ហើយ​ពិត​ណាស់​ ពួក​យើង​បាន​ផ្សារភ្ជាប់​វានឹង​ញាណទាំង​​អស់​។ គ្រឿង​សង្ហារឹម​ដ៏​ប្រណីត​ផ្តល់​ភាព​ស្រណុក​ស្រួល​ ខណៈពេល​ដែល​ទេសភាព​ដ៏​ស្រស់​ស្អាត​ផ្តល់​ជា​ចំណីចក្ខុ​។ ចំណែក​អាហារ​និង​ភេសជ្ជៈផ្តល់​ជា​ឱជារស​​ដែល​មិន​មាន​គូរប្រៀប​ និង​ក្លិន​ក្រអូប​ឈ្ងុយ​នៃ​កាហ្វេ​ដែល​ផលិត​​ស្រស់​និង​ខ្យល់​អាហារ​បរិសុទ្ធ​និង​ស្រស់​ថ្លា​គឺជា​អ្វី​ដែល​អតិថិជន​មិន​អាច​បំភ្លេច​បាន​។ តន្រ្តី​​នឹង​កាន់​តែ​ញ៉ាំង​ឲ្យ​បរិយាកាស​ធ្វើ​ការ​កាន់តែ​មាន​ភាព​រលូន​ថែម​ទៀត​។

ជាមួយ​នឹង​កិត្តនាម​ដ៏​ល្បីលាញ​ Atom នឹង​ក្លាយ​ជា​ដៃគូរ​ដ៏​ល្អឥត​ខ្ចោះ​មួយ​​ ដែល​នឹង​ចូល​រួម​បន្ថែម​គុណ​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ដល់​អគារ​វឌ្ឍនៈ​ផង​ដែរ​។ អតិថិជន​របស់​ Atom នឹង​អាច​មក​ទទួល​យក​បទ​ពិសោធន៍​ទាំង​​អស់​ ទាំង​ការ​ងារ ទិញ​អីវ៉ាន់ និង​ការ​ទទួល​ទាន​អាហារ​​ក្នុង​ទីកន្លែង​តែ​មួយ​។

អំពី​អគារពាណិជ្ជកម្ម​វឌ្ឍនៈ​៖ អគារ​វឌ្ឍនៈ​ គឺជា​អគារពាណិជ្ជកម្មដ៏​មាន​កិត្យានុភាព​​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ វា​ត្រូវ​បាន​សាង​សង់​នៅ​កម្ពស់​រហូត​ដល់​១៨៨​ម៉ែត្រ ​និង​រចនា​និង​សាងសង់​​ឲ្យ​សក្តិសម​ទៅ​តាម​​តម្រូវ​ការស្តង់​ដារ​អន្តរជាតិ​​នៃ​ជំនួញ​និង​ក្រុម​ហ៊ុនដែល​កំពុង​កើន​ឡើង​ និង​ដើម្បី​ផ្តល់​ភាព​សប្បាយ​រីក​រាយ​និង​ងាយ​ស្រួល​ក្នុង​រស់​នៅ​របស់​សហគមន៍​។ អគារពាណិជ្ជកម្ម​វឌ្ឍនៈត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ Gold Certification in LEED (Leadership in Energy and Environmental Design) ដែល​ជា​អង្គការ​អន្តរជាតិ​ដែល​ផ្តល់​ការ​វាយ​តម្លៃ​​ទៅ​លើ​អគារ​ដែល​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​​​និង​បង្កើត​ឡើង​ដោយ​ United States Green Building Council ។

អគារពាណិជ្ជកម្ម​វឌ្ឍនៈ គឺជា​អគារ​ដំបូង​បង្អស់​ដែលត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​ Gold LEED ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។​ វាបាន​ក្លាយ​ជា​សូចនាករ​​នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព លើក​កម្ពស់​​​ការ​សាង​សង់អគារ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ​ ​ព្រម​ទាំង​​ទទួល​បាន​សមិទ្ធ​លើស​ពី​ការ​រំពឹង​ទុក​។ អគារពាណិជ្ជកម្ម​វឌ្ឍនៈមិន​ត្រឹម​តែ​ជា​​អគារ​​និមិត្តរូបនៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​រួម​បញ្ចូល​​ទំនួល​ខុស​ត្រូវ​សង្គម​និង​បរិស្ថាន​​និង​ជា​អ្នក​ដឹក​នាំ​ការ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​។

ជាមួយ​នឹង​រូប​​រាងដូចខ្នងនាគនិងរួមបញ្ចូលធាតុផ្សំនៃហុងស៊ុយនិងគំនូរនាគបុរាណដែលមានកម្ពស់​ ១៨៨ ម៉ែត្រ និង​៣៩ ជាន់ អគារវឌ្ឍនៈ​បាន​ក្លាយ​ជា​អគារកប់​ពពក​ក្នុង​រាជធានីភ្នំពេញ។​ អគារវឌ្ឍនៈក៏​ទទួល​បាន​ពាន​រង្វាន់​អគារពាណិជ្ជកម្ម​ល្អ​បំផុត​ក្នុង​​តំបន់​​អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១២៕

សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ 023 963 039

ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
ទីកន្លែងធ្វើការដ៏ប្រណីត Atom
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T