រាជនីភ្នំពេញ៖ បន្ទាប់ពីការប្រកាស ក្ដែងៗពីការដកខ្លួនចេញពីសង្វៀន សិល្បៈមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាចម្រៀងវ័យ ក្មេងរូបស្រស់ស្អាតនាង ពេជ្រ សូលីកា ត្រូវបានប្រភពក្រៅផ្លូវការមួយបាន អះអាងថាតារាចម្រៀងដែលបាន សាងកេរ្ដិ៍ឈ្មោះក្នុងផលិតកម្មM រូមនេះបានមកជ្រក ក្រោមផលិតកម្មថោនហើយ។

ដំណឹងពីក្រៅផ្លូវការមកជ្រកនៅក្នុងផលិតកម្ម ថោនរបស់តារាចម្រៀងរូបស្រស់នេះ បានកើតឡើងស្រករគ្នាទៅនឹងព័ត៌មាន ដែលអះអាងពីតារាចម្រៀងប្រុស នៅក្នុងផលិតកម្មM  ដូចគ្នាគឺលោក នីកូ ក៏បានវេចបង្វេចមកជ្រកនៅ ក្រោមផលិតកម្មសាន់ផងដែរនោះ។

 យោងតាមប្រភពចេញពីចង្កោមអ្នក សិល្បៈដូចគ្នាបានបង្ហើបឱ្យដឹងថា ពេជ្រ សូលីកា ពេលនេះបានមកចូលជ្រក នៅក្រោមផលិកម្មថោនទៅហើយ ដោយនាងកំពុងសម្ងំថតសំឡេងដាក់ CD ត្រៀមចេញទៅលក់នៅលើទីផ្សារក្នុង ពេលឆាប់ៗនេះ៕

 









ប៉ុន បាន

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ