មានមនុស្សស្រីច្រើនណាស់ ដែលតែងតែត្រូវជួបរឿងស្នេហាខកបំណង មិនថាស្ថិតក្នុងភាពជាសង្សារ ទាក់ទងគ្នាធម្មតា ឬអ្នកខ្លះ រៀបការសាងគ្រួសារ ក្លាយជាប្ដីប្រពន្ធក៏ដោយ ក៏នៅតែអាចជួបរឿងបែកបាក់ លែងលះគ្នាដែរ។ ប៉ុន្តែការដែលត្រូវបរាជ័យលើកទី១ ឬលើកទី២ ជាការបញ្ចប់ជីវិតស្នេហា ធ្វើឱ្យនាងលែងមានអ្នកណាចូលក្នុងជីវិតរបស់នាងទៀតនោះឡើយ។

រូបតំណាង

យ៉ាងណាក៏ដោយ ការជួបគ្នា ឬការបែកបាក់គ្នា គឺសុទ្ធតែជាការកំណត់រួចជាស្រេចទៅហើយ ហើយក៏មានការកំណត់ច្បាស់ដែរថា ដរាបណាយើងជឿជាក់លើស្នេហាពិត នោះយើងប្រាកដជាបានជួបដៃគូជីវិតពិត អាចស្រឡាញ់ អាណិត មើលថែ ការពារ និងដឹកដៃគ្នាបានយូរអង្វែងមិនខាន។

មនុស្សស្រីត្រូវចាំថា ការកសាងស្នេហា ឬសាងគ្រួសារ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាក្រក់ ឬមិនល្អទាំងអស់នោះឡើយ។ ទោះកន្លងមកយើងធ្លាប់ជួប ឆ្លងកាត់ជីវិតស្នេហាបរាជ័យយ៉ាងណាក៏ដោយ តែជឿថាថ្ងៃណាមួយយើងនឹងបានជួបមនុស្សដែលស្រឡាញ់យើងយ៉ាងពិតប្រាកដ យើងនឹងបានជួបមនុស្សដែលចង់មើលថែ និងការពារយើងយ៉ាងពិតប្រាកដ ហើយមនុស្សម្នាក់នោះហើយ នឹងស្រឡាញ់យើងដោយគ្មានល័ក្ខខណ្ឌ គេនឹងមិនប្រកាន់នូវអតីតកាលរបស់យើងឡើយ ព្រោះថាក្នុងចិត្តគេគឺមានតែបច្ចុប្បន្ន និងចង់សាងអនាគតមួយដ៏ល្អជាមួយនឹងយើង គេស្រឡាញ់យើងជាយើង។

រូបតំណាង

មនុស្សស្រីត្រូវចាំថា មនុស្សដែលស្រឡាញ់អ្នកពិត មិនចាំបាច់អ្នកត្រូវតាមរកគេនោះទេ តែគេនឹងចូលមកក្នុងជីវិតរបស់អ្នកដោយខ្លួនឯង ហើយមិនថាអ្នកជ្រើសគេឬក៏អត់ មិនថាអ្នកដេញគេយ៉ាងណានោះឡើយ តែគេក៏នៅតែមិនទៅណា គេក៏នៅតែព្រមស្ម័គ្រចិត្តនៅក្បែរ និងមើលថែយើងមួយជីវិត នោះហើយទើបជាមនុស្សដែលស្រឡាញ់យើងពិតប្រាកដមែន មិនមែនឱ្យយើងត្រូវដេញតាមគេរហូតនោះឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ