សុខចិត្តត្រាំទឹកមួយថ្ងៃបីបួន ម៉ោង ដើម្បីឲ្យសុនខវ័យ១៩ឆ្នាំបានដេកស្កប់សុខ ព្រោះមានជម្ងឺមិនអាចដេកលើគោកបាន

//s9.kh1.co/b3/b38cde8cbec25a40d8c3c65f2b2ab262fc57351e.png
ប្រលោមលោក & អប់រំ

 ១៩-មិថុនា-២០២៤ ១ល្ងាច · មួយខែមុន

សុខចិត្តត្រាំទឹកមួយថ្ងៃបីបួន ម៉ោង ដើម្បីឲ្យសុនកវ័យ១៩ឆ្នាំបានដេកស្កប់សុខ ព្រោះមានជម្ងឺមិនអាចដេកលើគោកបាន

បរទេស៖ បុរសម្នាក់ បានធ្វើឲ្យពិភពលោក រំជួលចិត្ត ដោយសារតែទង្វើរបស់លោក ចំពោះសត្វចិញ្ចឹម ដែលជាសុនក វ័យ១៩ឆ្នាំ ជារៀងរាល់ថ្ងៃ។ បុរសម្នាក់ដែលកំពុងតែទទួលបានការគោរព និងសរសើរទឹកចិត្ត ត្រូវបានគេស្គាល់ឈ្មោះថា John Enger គែជាម្ចាស់សុនក ដែលមានឈ្មោះថា Shep។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេបានដឹងថា ជារៀងរាល់ថ្ងៃ ​John បាននាំយក Shep​ ទៅត្រាំទឹកជាមួយលោក ដោយអោបវានៅក្នុងទឹក ដើម្បីឲ្យវាបានដេកលក់ដោយស្កប់ស្កល់ លោកធ្វើបែបនេះ ក៏ព្រោះតែ វាមានជម្ងឺម៉្យាង chronic arthritis ដែលវាមិនអាចដេកបាននោះទេ សន្លាក់ជើងខាងក្រោយរបស់វាគឺឈឺខ្លាំង។

ដើម្បីជួយសង្រ្គោះសត្វសុនកចំណាស់នេះ ពីទារុណកម្មនៃការឈឺចាប់របស់វា ពេទ្យសត្វស្នើឱ្យចាក់ថ្នាំសម្លាប់ Shep តែម្ដង។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយ John ​មិន​ដាច់ចិត្តធ្វើបែបនេះ​ ចំពោះ​មិត្ត​ភក្តិ​របស់​លោក​ដែល វា​បាន​សង្គ្រោះ​លោក​ពី​ ការ​ធ្វើ​អត្តឃាត​ កាលពីគ្រា​អតីតកាល​នោះ​ឡើយ គឺបាន​ Shep នេះហើយ​ ទើបលោកមានកម្លាំងចិត្តរស់នៅដល់សព្វថ្ងៃនេះ។ 

ដើម្បីបន្ធូរបន្ថយការឈឺចាប់របស់មិត្តភក្តិជើងបួនរបស់គាត់ បុរសនោះបានដឹក Shepទៅបឹង ហើយកាន់គាត់នៅក្នុងដៃអស់រយៈពេលជាច្រើនម៉ោង ដើម្បីឱ្យសុនកកម្សត់មួយក្បាលនេះ បានដេកលង់លក់៕

ប្រភព៖ Alessia Russo

John Enger និង សុនក Shep
John Enger និង សុនក Shep
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T