មនុស្សស្មោះក្រោយបែកសង្សារសុខចិត្តនៅទំនេរ តែមនុស្សសាវាវិញ មានសង្សារសាគួរពីរបីនាក់បាត់ទៅហើយ

//s9.kh1.co/80/80f5c263c45b8064c2ebe4b703cc08535af834e2.jpg
ប្រលោមលោក & អប់រំ

 ១៨-មីនា-២០២៤ ២ល្ងាច · មួយខែមុន

មនុស្សស្មោះក្រោយបែកសង្សារសុខចិត្តនៅទំនេរ តែមនុស្សសាវាវិញ មានសង្សារសាគួរពីរបីនាក់បាត់ទៅហើយ

ស្នេហា៖ នៅក្នុងចំណងស្នេហារវាងមនុស្ស២នាក់ដែលបែកបាក់គ្នា តែងតែមានម្នាក់ស្មោះ និង ម្នាក់ទៀតមានចិត្តវៀចវេរ ដែលបណ្ដាលឲ្យដាច់ចិត្តបែកគ្នា មិនព្រមបន្ដរកដំណោះស្រាយដើម្បីរក្សាទំនាក់ទំនងឲ្យស្ថិតស្ថេរ។ ហេតុនេះ វាបានបញ្ជាក់ឲ្យឃើញថា បើភាគីម្នាក់មិនសាវាទេនោះ ទំនាក់ទំនងស្នេហាមិនងាយប្រេះឆានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=563,h=431,q=100/ad/ad4351de1eddde08c71ae1bce2109bbaba2fbee2.jpg

ចំពោះមនុស្សដែលស្មោះ ក្រោយពេលបែកគ្នា គេតែងតែសម្ងំខូចចិត្ត ព្រោះទទួលយកមិនបាន ដែលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ធ្លាប់ឪបជាប់ទ្រូង។ ហើយមនុស្សស្មោះនេះ ក៏តែងតែជាមនុស្សដែលព្យាយាមរក្សាទំនាក់ទំនងស្នេហា បើទោះបីជាមានរឿងអ្វីក៏ប្រឹងប្រែងរកវិធីដោះស្រាយ ក៏ព្រោះតែស្រឡាញ់ស្មោះស្ម័គ្រ។

https://s9.kh1.co/__image/w=563,h=750,q=100/26/26adc80ced6416339e14b1fe3da87fe320fc6dca.jpg

ចំពោះមនុស្សដែលសាវាវិញ មិនថាមុននិងក្រោយបែកគ្នានោះទេ គេតែងតែមានមនុស្សសាគួរទុកជំនួសតំណែងជានិច្ច ហើយជាមនុស្សម្នាក់ដែលតែងតែបើកឪកាសឲ្យអ្នកថ្មីចូលមកងាយ ប៉ុន្ដែមិនព្រមបើកឪកាសឲ្យសង្សារខ្លួនកែប្រែកំហុសឬដោះស្រាយបញ្ហារនោះទេ មនុស្សសាវាតែងតែរកលេសធ្វើឲ្យទំនាក់ទំនងខ្លួនបែកបាក់គ្នា បើទោះបីជាមិនមានរឿងធំដុំអ្វីក៏ដោយ ពោលគឺ មិនចេះស្មោះត្រង់ មិនចង់ឆ្លងកាត់គ្រាលំបាកជាមួយគ្នា ប្រឹងតែរកអ្នកថ្មី ដើម្បីផ្គាប់ចិត្តខ្លួន។

https://s9.kh1.co/__image/w=562,h=310,q=100/80/80f5c263c45b8064c2ebe4b703cc08535af834e2.jpg

ដូចនេះ តើអ្នកជាមនុស្សបែបណាដែរ ជាមនុស្សដែលប្រឹងរក្សាទំនាក់ទំនង ឬ ជាមនុស្សដែលតែងតែបើកឪកាសឲ្យអ្នកថ្មី ដើម្បីរកមនុស្សឲ្យផ្គាប់ចិត្តតាមបំណង? ស្នេហា គឺជាដំណើរវែងឆ្ងាយរបស់មនុស្ស២នាក់ ដែលស្រឡាញ់គ្នា ហើយនិងមានរឿងស្មុគស្មាញជាច្រើនកើតឡើង មិនមែនមានតែក្ដីសុខតែម៉្យាងនោះទេ៕

អត្ថបទដោយ៖ Minn

https://s9.kh1.co/__image/w=563,h=417,q=100/ea/eae66d9a42e4fb6eb6b46ed2d088a8f0137bfa27.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T