កំហុសដ៏ធំរបស់មនុស្សស្រី គឺចោលមនុស្សដែលខំស្រឡាញ់ខ្លួន​ ទៅស្រឡាញ់មនុស្សដែលធ្វើបាបចិត្តខ្លួនទៅវិញ

//s9.kh1.co/ab/ab01d43f8f16c60ca62127799226bb155375feb3.png
ប្រលោមលោក & អប់រំ

 ០៣-កុម្ភៈ-២០២៤ ១០ព្រឹក · ៣ ខែមុន

បើជាប្រិយមិត្តវិញ តើគិតយ៉ាងណាដែរ គួរដើរតាមខួរក្បាល ឬ ដើរតាមបេះដូង?

ស្នេហា៖ ស្នេហាយុវវ័យភាគច្រើន តែងតែជួបប្រទះនូវស្នេហាស្មុគស្មាញ រវាងមនុស្ស៣នាក់ ដែលទាំង៣នាក់នេះ មិនស៊ីសង្វាក់គ្នាសោះ ពោលគឺ បុរសទី១ ទៅស្រឡាញ់នារី តែនារីនោះ បែរជាទៅស្រឡាញ់បុរសទី២ទៅវិញ ទាំងដែលបុរសទី១ព្រមធ្វើគ្រប់យ៉ាងដើម្បីនាង មើលថែ យកចិត្ត ស្រឡាញ់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=564,h=564,q=100/8d/8d3b2f98662fdf84e740e8c71bc309606be53015.jpg

ផ្ទុយទៅវិញ នារីបែរជាមើលមិនឃើញ ហើយទុកបុរសទី១ត្រឹមជាមនុស្សកំដរ ឬ ជាកង់សាគួរ នៅពេលដែលនាងមិនមានអ្នកណានៅក្បែរខ្លួន នៅពេលដែលនាងពិបាកចិត្តតែប៉ុណ្ណោះ។ ចំណែក​ឯ បុរសទី២វិញ គឺជាមនុស្សមិនយកចិត្តទុកដាក់ចំពោះនារីនោះទេ មាត់ប្រាប់ថាស្រឡាញ់តែទង្វើ បែរជាធ្វើឲ្យនារីពិបាកចិត្តចំពោះខ្លួនរហូត។

https://s9.kh1.co/__image/w=564,h=317,q=100/92/9245a1bdf35b3c5e40332dbf08c49a245e12d3ab.jpg

ចំពោះនារីវិញ នាងមានចិត្តស្រឡាញ់ងប់ងុលទៅលើបុរសទី២ បើទោះបីជាបុរសទី២បង្ហាញទង្វើមិនខ្វាយខ្វល់ឬសោះកក្រោះយ៉ាងណាក៏ដោយ ប៉ុន្ដែនាងមានចិត្តទន់ ពេលមានរឿងអ្វីក៏ដោយ នាងតែងជឿពាក្យលួងលោមពីបុរសទី២ជានិច្ច ទើបធ្វើឲ្យនាងដកខ្លួនមិនរួច។

https://s9.kh1.co/__image/w=564,h=705,q=100/95/954ea247055bb12e3a0445b80e842d63f36646b4.jpg

ប៉ុន្ដែបើនិយាយពីជម្រើសដ៏ល្អវិញ នារីគួរតែជ្រើសរើសបុរសទី១ ហើយផ្ដាច់ពីបុរសទី២ ដែលតែងតែធ្វើឲ្យនាងពិបាកចិត្តឥតឈប់ឈរ ព្រោះស្នេហាជាមួយបុរសទី២គឺ តុកស៉ិកខ្លាំងណាស់។ បើជាប្រិយមិត្តវិញ តើគិតយ៉ាងណាដែរ គួរដើរតាមខួរក្បាល ឬ ដើរតាមបេះដូង? 

អត្ថបទដោយ ៖ Min 

https://s9.kh1.co/__image/w=564,h=1003,q=100/e9/e90c055322d9ff917806dbed377e8b5bbd948fd9.jpg
https://s9.kh1.co/__image/w=564,h=567,q=100/60/60349aa649b6339446c795277801fab87acee7cf.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T