មនុស្សស្រី! ត្រូវជួបស្នេហាបរាជ័យ ១ដង ឬ២ដងសិន មុននឹងបានជួបមនុស្សដែលល្អ ដៃគូពិតក្នុងជីវិត

//s9.kh1.co/02/02ec0f6892bea65e91c2b9670eef5112653c2261.jpg
ប្រលោមលោក & អប់រំ

 ២០-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រី! ត្រូវជួបស្នេហាបរាជ័យ ១ដង ឬ២ដងសិន មុននឹងបានជួបមនុស្សដែលល្អ ដៃគូពិតក្នុងជីវិត។

មានមនុស្សស្រីច្រើនណាស់ ដែលតែងតែត្រូវជួបរឿងស្នេហាខកបំណង មិនថាស្ថិតក្នុងភាពជាសង្សារ ទាក់ទងគ្នាធម្មតា ឬអ្នកខ្លះ រៀបការសាងគ្រួសារ ក្លាយជាប្ដីប្រពន្ធក៏ដោយ ក៏នៅតែអាចជួបរឿងបែកបាក់ លែងលះគ្នាដែរ។ ប៉ុន្តែការដែលត្រូវបរាជ័យលើកទី១ ឬលើកទី២ ជាការបញ្ចប់ជីវិតស្នេហា ធ្វើឱ្យនាងលែងមានអ្នកណាចូលក្នុងជីវិតរបស់នាងទៀតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យ៉ាងណាក៏ដោយ ការជួបគ្នា ឬការបែកបាក់គ្នា គឺសុទ្ធតែជាការកំណត់រួចជាស្រេចទៅហើយ ហើយក៏មានការកំណត់ច្បាស់ដែរថា ដរាបណាយើងជឿជាក់លើស្នេហាពិត នោះយើងប្រាកដជាបានជួបដៃគូជីវិតពិត អាចស្រឡាញ់ អាណិត មើលថែ ការពារ និងដឹកដៃគ្នាបានយូរអង្វែងមិនខាន។

មនុស្សស្រីត្រូវចាំថា ការកសាងស្នេហា ឬសាងគ្រួសារ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាក្រក់ ឬមិនល្អទាំងអស់នោះឡើយ។ ទោះកន្លងមកយើងធ្លាប់ជួប ឆ្លងកាត់ជីវិតស្នេហាបរាជ័យយ៉ាងណាក៏ដោយ តែជឿថាថ្ងៃណាមួយយើងនឹងបានជួបមនុស្សដែលស្រឡាញ់យើងយ៉ាងពិតប្រាកដ យើងនឹងបានជួបមនុស្សដែលចង់មើលថែ និងការពារយើងយ៉ាងពិតប្រាកដ ហើយមនុស្សម្នាក់នោះហើយ នឹងស្រឡាញ់យើងដោយគ្មានល័ក្ខខណ្ឌ គេនឹងមិនប្រកាន់នូវអតីតកាលរបស់យើងឡើយ ព្រោះថាក្នុងចិត្តគេគឺមានតែបច្ចុប្បន្ន និងចង់សាងអនាគតមួយដ៏ល្អជាមួយនឹងយើង គេស្រឡាញ់យើងជាយើង។

រូបតំណាង
រូបតំណាង

មនុស្សស្រីត្រូវចាំថា មនុស្សដែលស្រឡាញ់អ្នកពិត មិនចាំបាច់អ្នកត្រូវតាមរកគេនោះទេ តែគេនឹងចូលមកក្នុងជីវិតរបស់អ្នកដោយខ្លួនឯង ហើយមិនថាអ្នកជ្រើសគេឬក៏អត់ មិនថាអ្នកដេញគេយ៉ាងណានោះឡើយ តែគេក៏នៅតែមិនទៅណា គេក៏នៅតែព្រមស្ម័គ្រចិត្តនៅក្បែរ និងមើលថែយើងមួយជីវិត នោះហើយទើបជាមនុស្សដែលស្រឡាញ់យើងពិតប្រាកដមែន មិនមែនឱ្យយើងត្រូវដេញតាមគេរហូតនោះឡើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T