កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបាន គេដាក់បញ្ចូលទៅក្នុង Youku ដែលមានចំណងជើងថា គ្រូបង្រៀនរបាំនៅប៉េកាំង ប្រើអំពើហិង្សាទៅលើកូនសិស្ស របស់ខ្លួន ដែលត្រូវបាន អ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នាខឹងសម្បារយ៉ាងខ្លាំង។

យ៉ាងណាមិញ វីដេអូនេះមានអ្នកចូលមើលជាង ១.៤លាននាក់ ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ។ នៅក្នុងនោះ អ្នកសារព័ត៌មានរបស់ ឆាយណាឌេលី បានធ្វើការទាក់ទងទៅនឹង អ្នកបញ្ចូលវីដេអូនោះ តែបែរជាគ្មានបានដំណឹងអ្វីទាល់តែសោះ។ តែតាមការបកស្រាយរបស់អ្នកបញ្ចូលវីដេអូនោះ បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុង ប៉េកាំង ហើយគ្រូបង្រៀនរាំនេះ បានវាយកូនសិស្សរបស់ខ្លួន ដែលមានអាយុពី ១៣ ទៅ ១៤ឆ្នាំ។

ទោះជាគ្មានភស្ដុតាងបញ្ជាក់ថា កន្លែងរបាំនេះនៅប៉េកាំង ក៏ដោយតែសកម្មភាពទាំងនេះ ហាក់បីដូចជាគ្មានសីលធម៌នៅក្នុងខ្លួន បន្ដិចសោះ។

តើប្រិយមិត្ដយល់យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]