សម្រាប់ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនចូលចិត្ដ ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook, Twitter , Hi5 ឬផ្សេងទៀត ដែលនៅក្នុងនោះក៏មាន អ្នកប្រើប្រាស់មួយចំនួន ចូលចិត្ដបញ្ចេញនូវអារម្មណ៍ និងសរសេរជាច្រើន នៅលើគណនេយ្យ ផ្ទាល់ខ្លួន។

យ៉ាងណាមិញ យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា នារីម្នាក់ដែលជាជនជាតិ សឹង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍ និងស្វែងរកអ្នកជំនួយ ក្នុងការផ្គង់ផ្គត់ជីវភាពរស់នៅរបស់នាង នៅក្នុង Facebook។ ដោយនៅក្នុងនោះ នាងបានសរសេរថា នាងមិនប្រកាន់អាយុ ថាចាស់ឬក្មេងនោះទេ ឲ្យតែអាចជួយនាង ឲ្យមានប្រាក់ចាយច្រើន នាំនាងទៅកាន់ពិធីជប់លៀងធំៗ និងនាំនាងដើរផ្សារទំនើប។ នៅក្នុងនោះ ចំពោះទង្វើរទាំងនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើន នាំគ្នាខឹងសម្បារពី ទង្វើរនារីសម័យថ្មី ដែលហាក់ដូចជាត្រូវការ តាតា មកចិញ្ចឹមខ្លួន ដែលបែរជាមិនប្រឹងប្រែងខិតខំរៀនសូត្រ និងស្វែងរកការងារ ខណៈពេលដែលខ្លួន មានរូបរាងស្រស់ស្អាត និងវ័យក្មេងនោះ។ 

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]