រាជធានីភ្នំពេញ ៖ រថយន្ដ CR-V ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ទំនងជាស្រវឹងផងបានបោលបុកម៉ូតូគុបសេ៩០ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូផ្លោងប្រហែល១០ម៉ែត្រ ឯម៉ូតូវិញត្រូវបានជាប់ជាមួយរថយន្ដ រួចបើករត់អូសទាំងម៉ូតូតាមផ្លូវបែកផ្កាភ្លើងព្រាតៗបានប្រមាណជិត១គីឡូម៉ែត្រ ទើបធ្លាក់ម៉ូតូចេញ។ ទោះបែបណារថយន្ដបង្កត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់បាននៅមិនឆ្ងាយពីប៉ុស្ដិ៍ប៉ូលិសផងដែរ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១ មេសា ២០១២ តាមបណ្ដោយផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះឡេ ម៉ុងម៉ឹង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូគុបសេ៩០ តាមបណ្ដោយផ្លូវ២៣០ពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងចូលទៅមជ្ឈមណ្ឌម៉ុងឌីយាល់ ស្រាប់តែត្រូវរថយន្ដ CR-V ពណ៌ខ្មៅបើកបរដោយយុវជនម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបុកចំពីមុខម៉ូតូពេញទំហឹង បណ្ដាលឱ្យរូបគាត់ផ្លោងចេញពីរថយន្ដប្រមាណ១០ម៉ែត្រ។
ក្រោយពីកើតហេតុរថយន្តបង្ក និងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីរង់ចាំការដោះស្រាយ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]